ខេត្តកំពតប្រកាសបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ស្ថិតនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ

43

វិទ្យុជាតិកម្ពុចជា៖


ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ បានប្រកាស បើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ប្រវែង៦៦០ម៉ែត្រ ទទឹង ៦ម៉ែត្រ កំរ៉ាស់ ០,១៥ម៉ែត្រ ជើងទេ ១,៥០ម៉ែត្រ ស្ថិតនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។
នៅក្នុងពិធី ប្រកាស បើកការដ្ឋានសាងសង់ផ្លូវដែលមានការចូលរួម សរុបចំនួន ៣៥០នាក់ ឯកឧត្ដម ជាវ តាយ បានមានប្រសាសន៍ថា ការបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែរនេះគឺអនុវត្តន៍តាមផែនការអភិវឌ្ឍន៍ខេត្ត ដើម្បីរួមចំណែកសំរាល និងបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ ដែលកន្លងមកតែងជួបនូវការលំបាក ម្យ៉ាងទៀតក៏ជាការចូលរួមចំណែកកែលម្អសោភ័ណ្ឌភាពក្នុងស្រុកទឹកឈូរបស់យើងផងដែរ។
ឯកឧត្ដម អភិបាលខេត្តបាន ផ្តាំផ្ញើរដល់អាជ្ញាធរក្នុងមូលដ្ឋាន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋត្រូវរួមសហការគ្នាថែរក្សា ការពារផ្លូវនេះដើម្បីប្រើប្រាស់ជាប្រយោជន៍សាធារណ:បានយូរអង្វែង៕

អត្ថបទដែលជាប់ទាក់ទង