ឯកឧត្តមគួច ចំរើន ផ្តល់កន្លែងស្នាក់នៅនឹងអាហារបីពេលជូនដល់សិស្ស ដែលមកប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

46

វិទ្យុជាតិកម្ពុជា​៖​ យី​ វិច្ឆិកា ១៥ ០៨ ២០១៩៖

អភិបាលខេត្តព្រះសីហនុ បានប្រកាសផ្តល់កន្លែងស្នាក់នៅនឹងអាហារបីពេលជូនដល់សិស្សដែលមកពីស្រុកចំនួនបីនៃខេត្តព្រះសីហនុ ដែលមកប្រលងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីជួយសម្រាលទុកលំបាក កាត់បន្ថយការចំណាយ និងបញ្ហាប្រឈមផងដែរ ។
ឯកឧត្តមគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ផ្តល់កន្លែងស្នាក់នៅនឹងអាហារបីពេលដល់សិស្សដែលមកប្រលងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី១៩ និងថ្ងៃ ទី២០ ខែសីហា ធ្វើអោយកាន់តែមានភាពកក់ក្តៅនៅពេលប្រលង ។
សេចក្តីជូនដំណឹងរបស់ ឯកឧត្តមគួច ចំរើន បន្តថា ការផ្តល់កន្លែងស្នាក់នៅនេះ ជូនដល់សិស្សចំនួនបីស្រុក គឺស្រុកព្រៃនប់ ស្រុកកំពង់សីលា និងស្រុកស្ទឹងហាវ ។ ឯកឧត្តមបន្តថា សម្រាប់សិស្សវិទ្យាល័យ ហ៊ុន សែនកំពង់សីលា និងវិទ្យាល័យ កែវផុស គឺស្នាក់នៅផ្ទះសំណាក់ឡេងទ្រី ស្ថិតនៅក្នុងស្រុកព្រៃនប់ ចំពោះបេក្ខជនមកពីវិទ្យាល័យ ស្ទឹងហាវ និង វិទ្យាល័យហ៊ុនសែន ស្មាច់ដែង វិញ គឺត្រូវស្នាក់នៅ ផ្ទះសំណាក់ គ្រូបង្រៀន និងផ្ទះសំណាក់កាកបាទក្រហម ស្ថិតនៅខេត្តព្រះសីហនុ ។ ឯកឧត្តមបន្ថែមទៀតថា ចំពោះការផ្ញើរយានជំនិះរបស់បេក្ខជនទាំងអស់ នៅគ្រប់មណ្ឌលប្រឡង រដ្ឋបាលខេត្តព្រះសីហនុ ធានារ៉ាប់រងការចំណាយទាំងស្រុង ។
សួមបញ្ជាក់ថា ចំពោះមាតាបិតា អាណាព្យាល និងបេក្ខជនដែលមានជីវភាពលំបាក ខ្វះខាត ក្នុងការរកន្លែងស្នាក់នៅអាចទំនាក់ទំនងជាមួយ លោក ហេង សាយស៊ីថន លេខទូរស័ព្ទ ០១៥ ៥០៣ ៥៦៦ និងលោក ជ័យ ហេង លេខទូរស័ព្ទ ០១៦ ៥៦៧ ០១១ ចាប់ពីពេលនេះតទៅផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង