កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលចំនួន២គ្រាប់បន្ថែមទៀត និងជាលើកទី៦

48

វិទ្យុជាតិកម្ពុជា៖ដោយ លោក ភួង ឈុនលាង

នៅព្រឹកថ្ងៃសុក្រុនេះកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលចំនួន២គ្រាប់ បន្ថែមទៀតនិងជាលើកទី៦ក្នុងរយៈពេលមិនដល់មួយខែស្រួលបួលផង។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី១៦ខែសីហាឆ្នាំ២០១៩នេះ។
យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា ការបាញ់មីស៊ីលខាងលើនេះគេមិនទាន់ដឹងច្បាស់ថា ជាមីស៊ីលប្រភេទអ្វីនៅឡើយទេដោយវាត្រូវបានបាញ់ចេញពីក្បែរទីក្រុងតុងឆុន(Tongchon)នៃខេត្តកាងវ៉ុន(Kangwon)ចូលទៅសមុទ្រជប៉ុន។
ការធ្វើតេស្ដមីស៊ីលនេះទៀតសោត ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានសន្យាថានឹងខិតខំប្រឹងប្រែងបង្រួបបង្រួម ប្រទេសកូរ៉េទាំង២ នៅត្រឹមឆ្នាំ២០៤៥៕ 

អត្ថបទដែលជាប់ទាក់ទង