កងទ័ពរដ្ឋាភិបាលស៊ីរីវាយសម្រុកទៅលើបន្ទាយដំសំខាន់របស់ក្រុមឧទ្ទាម

34

ស៊ីរី៖ តាមព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានស៊ិនហួ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា កម្លំាងទ័ពរបស់រដ្ឋាភិបាលស៊ីរី បានវាយសម្រុកទៅលើទីក្រុងខាន់ សាយឃុន ស្ថិតក្នុងខេត្តអ៊ីដលីដក្នុងប្រទេសស៊ីរីភាគពាយ័ព្យ  ។

កាលពីថ្មី ៗ នេះ ទ័ពរដ្ឋាភិបាលស៊ីរី បានដណ្តើមកាន់កាប់ទីតំាងរបស់ក្រុមឧទ្ទាមជាបន្តបន្ទាប់ ក្នុងខេត្តអ៊ីដលីដនោះ ។

មន្រ្តីយោធារបស់ប្រទេសស៊ីរី បាននិយាយ ថា ការដណ្តើមបានទីតំាងរបស់ក្រុមឧទ្ទាមទំាងនោះ អាចសម្រួលដល់ការវាយលុកជាបន្តបន្ទាប់របស់ទ័ពស៊ីរី ទៅលើទីតំាងរបស់ក្រុមឧទ្ទាម ។​

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ីនហួ   (១៦.០៨.១៩)

អត្ថបទដែលជាប់ទាក់ទង