អ៊ីស្រាអែលហាមឃាត់សមាជិកសភារបស់សហរដ្ឋអាមេរិកពីររូបមិនឲ្យចូលក្នុងប្រទេសខ្លួន

37

អ៊ីស្រាអែល៖ អ៊ីស្រាអែលបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថាខ្លួននឹងរារាំងសមាជិកសភាប្រជាធិបតេយ្យអាមេរិកចំនួនពីររូបមិនឲ្យចូលមកក្នុងប្រទេសខ្លួន ​ ។   ការសម្រេចចិត្តត្រូវបានប្រកាសភ្លាមៗបន្ទាប់ពីប្រធានាធិបតីដូណាល់ត្រាំបង្ហោះសារលើបណ្តាញសង្គមធ្វីតធឺថាអ៊ីស្រាអែលនឹងបង្ហាញពីភាពទន់ខ្សោយបើអនុញ្ញាតឱ្យអ្នកទាំងពីរចូលប្រទេស ។

​សមាជិការមូស្លីមដែលទើបជាប់ឆ្នោតថ្មីទាំង ២ រូបនេះកំពុងតែរិះគន់យ៉ាងខ្លាំងចំពោះការប្រព្រឹត្តរបស់អ៊ីស្រាអែលទៅលើប្រជាជនប៉ាឡេស្ទីននិងបាននិយាយដដែលៗជាមួយលោកត្រាំ ជុំវិញបញ្ហាជាច្រើន។ ក្រុមគ្រួសាររបស់គាត់បានធ្វើចំណាកស្រុកទៅកាន់សហរដ្ឋអាមេរិកពីតំបន់វេសប៊ែង ។

សមាជិកសភាទំាងពីររូប ​គ្រោងធ្វើទស្សនកិច្ចនៅក្រុងហ្សេរុយសាឡឹមនិងតំបន់វេសប៊ែលក្នុងដំណើរទស្សនកិច្ចដែលរៀបចំឡើងដោយអង្គការមួយរបស់ប៉ាឡេស្ទីនដែលមានគោលបំណងផ្តោតលើស្ថានភាពរបស់ប្រជាជនប៉ាឡេស្ទីន។

អត្ថបទ ឆាយ វីកាល

ប្រភព អេភី (១៦.០៨.១៩)

អត្ថបទដែលជាប់ទាក់ទង