មន្ត្រីជំនាញក្រសួងសុខាភិបាលបញ្ជាក់ថាមានអ្នកស្នើសុំការអនុញ្ញាតលើផលិតផលមានជាង២៥០០០មុខទៅហើយ

12

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

ភ្នំពេញ៖ មន្ត្រីជំនាញក្រសួងសុខាភិបាលបញ្ជាក់ថា បច្ចុប្បន្ននេះមានអ្នកស្នើសុំការអនុញ្ញាតលើផលិតផលមានជាង ២៥០០០ មុខទៅហើយដើម្បីធ្វើអាជីវកម្មចែកឆាយស្របច្បាប់។

ក្នុងឱកាសទទួលជួប គណៈប្រតិភូសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង(CCA) ដឹកនាំដោយឧកញ៉ា អ៊ុច សម្បត្តិប្រធានសមាគម និងឯកឧត្តម ម៉ូតូលាស់ទីប្រឹក្សាក្រសួងព័ត៌មាន ព្រមទាំង សហការី កាលពីព្រឹកថ្ងៃទី ១៦ ខែសីហានេះ លោកឱសថបណ្ឌិតឯកទេស ហេង ប៊ុនគៀត ប្រធាននាយកដ្ឋានចំណីអាហារ បរិក្ខារពេទ្យ នឹង គ្រឿងសម្អាង នៃក្រសួងសុខាភិបាលបានមានប្រសាសន៍ថា  បច្ចុប្បន្ននេះមានអ្នកស្នើសុំការអនុញ្ញាតលើផលិតផលមានជាង ២៥០០០ មុខទៅហើយ លោកបានបញ្ជាក់ថានេះបើយោងតាមតួលេខក្នុងឆ្នាំ២០១៩។

លោកបានបន្ដថាក្រសួងកំពុងតែពិនិត្យនិងធ្វើការរៀបសេចក្ដីព្រាងច្បាប់ទៅលើវិស័យគ្រឿងសម្អាង ពីព្រោះសព្វថ្ងៃនេះ ការផ្សព្វផ្សាយផលិតគ្រឿងសម្អាងអនឡាញ មានការកើនឡើងជាច្រើន ពុំមានការអនុញ្ញាតពីក្រសួងសុខាភិបាលទេ ដែលជាហេតុធ្វើផលិតផលទាំងនោះពុំមានគុណភាពឆ្លងកាត់ការត្រួតពិនិត្យបច្ចេកទេសត្រឹមដែលជាហេតុធ្វើអោយប៉ះពាល់ដល់អ្នកប្រើប្រាស់ ។

ទន្ទឹមនឹងនោះលោកប្រធានក៏បានលើកឡើងអំពីការខិតខំប្រឹងប្រែងលើការងាររបស់សមាគម ជាពិសេសលើទស្សនៈវិស័យ បេសកម្មរបស់ខ្លួន ក្នុងន័យចូលរួមចំណែកជាមួយក្រសួងសុខាភិបាល ដើម្បីបង្ការ ទប់ស្កាត់ ការនាំចូល ស្កុក លក់ និងផលិតគ្រឿងសម្អាងក្លែងក្លាយ គ្មានការអនុញ្ញាតពីក្រសួងមានសមត្ថកិច្ច ដែលធ្វើអោយប៉ះពាល់យ៉ាងធ្ងន់​ធ្ងរសេដ្ឋកិច្ចជាតិ​និងគ្រួសារដល់អ្នកប្រើប្រាស់ ឬអាចឈានដល់ការបាត់បង់អាយុជីវិតអ្នកប្រើប្រាស់ជាដើម។

 

ក្នុងជំនួបពិភាក្សានេះលោក  ឧកញ៉ា អ៊ុច សម្បត្តិ បានជម្រាបជួនលោកប្រធាននាយកដ្ឋានអំពីទស្សនៈវិស័យ បេសកម្មរបស់សមាគម ក្នុងគោលបំណងដើម្បីសុំការណែនាំពីក្រសួង និងសមាគមស្នើសុំសហការជាមួយក្រសួងសុខា​ភិបាល​ដើម្​បីជួយផ្សព្វផ្សាយនិងបណ្ដុះបណ្ដាលអំពីច្បាប់ បទដ្ឋានគតិយុទ្ធ ដែលពាក់ពន្ធទៅនឹងវិស័យគ្រឿងសម្ងាងទៅដល់សមាជិករបស់សមាគម CCA ។

លោកបានបន្តថា ផលវិបាកមួយចំនួនលើការស្នើសុំទៅក្រសួង ចុះបញ្ជីការ និងប្រវេទន៍ ក្នុងវិស័យគ្រឿងសម្អាង នៅកម្ពុជា ដែល​​បច្ចុប្បន្ននេះ ក្រុមហ៊ុនជាសមាជិកមិនអាចធ្វើការសុំប្រតិវេទន៍លើផលិតផលរបស់ខ្លួននៅឡើយទេ ពីព្រោះច្បាប់របស់​យើងពុំ​បាន​ចែងច្បាស់លាស់អំពីផ្ដល់ប្រវេទន៍ ចំពោះការស្នើសុំចុះបញ្ជិការ ផលិតផលក្នុងស្រុកដែលផលិតដោយខ្លួនឯងបានឡើយ៕

លោកឱសថបណ្ឌិតឯកទេស ហេង ប៊ុនគៀត

អត្ថបទដែលជាប់ទាក់ទង