អាជ្ញាធរខេត្តតាកែវស្នើមន្ទីរអង្គភាពក្នុងខេត្តជួយផ្តល់កន្លែងស្នាក់នៅដល់បេក្ខជនប្រឡងបាក់ឌុប

12

វិទ្យុជាតិកម្ពុជា៖ កញ្ញា ទុយ សូលីដា
តាកែវ ៖ អាជ្ញាធរខេត្តតាកែវ ស្នើដល់មន្ទីរអង្គភាពនៅក្នុងខេត្ត ជួយផ្តល់កន្លែង ស្នាក់នៅ ដល់បេក្ខជន ប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហៅកាត់ថា បាក់ឌុប និងបានអំពាវនាវដល់ម្ចាស់ផ្ទះសំណាក់ អាហារ ដ្ឋាននានា កុំដំឡើងថ្លៃ ដើម្បីជួយសម្រួលដល់បេក្ខជនប្រឡងដែលមកពីតាមស្រុកនានា ។
ក្នុងកិច្ចប្រជុំគណៈបញ្ជា ការឯកភាព រដ្ឋបាល ខេត្តតា កែវ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា ការជួយជ្រោមជ្រែងពីមន្ទីរអង្គភាពក្នុងខេត្ត និងការមិន ដំឡើងថ្លៃផ្ទះសំណាក់ និងអាហារ នឹងជួយកាត់បន្ថយការចំណាយរបស់បេក្ខជនប្រឡង និងលោកគ្រូ អ្នកគ្រូជាអនុរក្ស។
ឯកឧត្តម ក៏បានណែនាំដល់ អាជ្ញាធរខេត្ត និងអាជ្ញាធរក្រុងស្រុក រៀបចំកន្លែងផ្ញើកង់ ម៉ូតូ ដោយ ឥតគិតថ្លៃ ដល់បេក្ខជន បេក្ខជនារី ដែលមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែល នឹងប្រ ព្រឹត្ត ទៅ នៅថ្ងៃទី១៩ និងថ្ងៃទី ២០ ខែសីហាខាងមុខនេះ ។ ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ច ក៏ត្រូវត្រៀមការពារសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ទាំងនៅមុនពេល និងក្នុងពេលដំណើរការប្រឡងបាក់ឌុប សម្រាប់បេក្ខជន និងលោកគ្រូ អ្នកគ្រូជាអនុរក្ស ដើម្បីកុំឲ្យមានការរំខាន ឬបង្កភាពអាណាធិបតេយ្យ ក្នុងអំឡុងពេលនៃការប្រឡងនេះ។
សូមបញ្ជាក់ថា បេក្ខជនដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅក្នុងខេត្តតាកែវ ក្នុង ឆ្នាំនេះ មានបេក្ខជនសរុប ១១០០៨ នាក់ មានសិស្សស្រី៥៤៨៦នាក់ ដោយបែង ចែកទៅ តាមមណ្ឌល ចំនួន ១៧មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ១២មណ្ឌល ក្នុងចំណោម មណ្ឌលប្រឡងនៅទូទាំងប្រទេស សរុប២០២មណ្ឌល នៃចំនួនបេក្ខជនប្រឡងសរុប១១៧.០២៤នាក់៕

អត្ថបទដែលជាប់ទាក់ទង