ប្រទេសកម្ពុជាចេញសេចក្តីថ្លែងការណ៍គាំទ្ររាល់ចំណាត់ការចាំបាច់នានា របស់ចិន ដើម្បីរក្សាសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងការរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនាក្នុងសង្គម

21

វិទ្យុជាតិកម្ពុជា៖


សេចក្តីថ្លែងការណ៍មានខ្លឹមសារដូចតទៅ៖

១. ប្រទេសកម្ពុជាគោរព «គោលនយោបាយចិនមួយ» ហើយចាត់ទុកស្ថានការណ៍ដែលកំពុងវិវត្តនៅក្នុងទីក្រុងហុងកុង ជាកិច្ចការផ្ទៃក្នុងរបស់សាធារណរដ្ឋប្រជាមានិតចិន។
២. ប្រទេសកម្ពុជាគាំទ្រនូវរាល់ចំណាត់ការចាំបាច់នានា របស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង ដើម្បីរក្សាសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងការរួមរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុម រមនាក្នុងសង្គម ដោយអនុលោម ទៅតាមច្បាប់ និងបទប្បញ្ញត្តិទាំងឡាយរបស់ប្រទេស និងការប្រតិបត្តិជាអន្តរជាតិ។

៣. ប្រទេសកម្ពុជាចង់ឃើញការត្រឡប់មករកប្រក្រតីភាពឱ្យបានឆាប់ នូវជីវភាពរស់នៅប្រកបដោយសុខសន្តិភាពរបស់ប្រជាជនហុងកុងទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង