ឯកឧត្តម សេង ទៀង និងលោកជំទាវ អញ្ជើញសម្ពោធអគារសិក្សា ១ខ្នង ៦បន្ទប់ ស្ថិតក្នុងសាលាបឋមសិក្សាត្រពាំងជ្រៃ ភូមិពាមក្នុង ឃុំពាមកោះស្នា ស្រុងស្ទឹងត្រង់

29

វិទ្យុជាតិកម្ពុជា៖ប្រភពទួរទស្សន៍ជាតិកម្ពុជា៖


អគារសិក្សាថ្មី១ខ្នង ៦បន្ទប់ សាងសង់អំពីបេតុង ប្រក់ក្បឿង ចំណាយអស់ថវិកាប្រមាណ ៥ម៉ឺន១ពាន់ដុល្លាអាមេរិក ស្ថិតក្នុងសាលាបឋមសិក្សាត្រពាំងជ្រៃ ភូមិពាមក្នុង ឃុំពាមកោះស្នា ស្រុងស្ទឹងត្រង់ ខេត្តកំពង់ចាម ជាអំណោយឧបត្ថម្ភដ៏សប្បរសធម៌បំផុតរបស់ឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី និងលោកជំទាវ បាន ប្រារព្វពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ នៅព្រឹកថ្ងៃទី១៧សីហា ដើម្បីឲ្យក្មួយៗសិស្សានុសិស្ស បានចូលសិក្សារៀនសូត្រ ក្នុងឆ្នាំសិក្សាថ្មី២០១៩-២០២០ខាងមុខ។

លោក ទុន សាង មេឃុំពាមកោះស្នា មានប្រសាសន៍ថា ដើមឡើយសាលានេះសាងសង់ពី ឈើប្រក់ស័ង្កសី និងស្ថិតនៅទីតាំងដីលិចទឹក មាន២បន្ទប់។ ក្រោយមកដោយមើលឃើញពីការ លំបាក់ និងសភាពចាស់ទ្រុឌ ទ្រោម ឯកឧត្តម សេង ទៀង និងលោកជំទាវ បានឧបត្ថម្ភថវិកាជួយ កសាងអគារសិក្សាថ្មី ជំនួសអគារចាស់ ១ខ្នង៦បន្ទប់។ លោកប្រធានឃុំមានប្រសាសន៍បន្តថា កន្លងមក ឯកឧត្តម សេង ទៀង និងលោកជំទាវ រួមទាំងសប្បុរសជននានា បានកសាងអគារសា លាឃុំ ១ខ្នងចំណាយអស់ថវិកា៣ម៉ឺនដុល្លារ កសាងឈាបនដ្ឋានមួយកន្លែងអស់ថវិកាជាង២ម៉ឺន ដុល្លារ កសាងផ្លូវក្រាលកៅស៊ូ ១ខ្សែអស់ថវិកាជាង១៤២ពាន់ដុល្លារ កសាងសាលាបុណ្យជាង៥ម៉ឺនដុល្លារ រួមទាំងសមិទ្ធផលសង្គមក្នុងឃុំពាមកោះស្នាជាច្រើនទៀត។
ក្នុងនាមប្រ ជាពលរដ្ឋក្នុងស្រុកស្ទឹងត្រង់ ឯកឧត្តម អ៊ុន ចិន្តា អភិបាល នៃគណះអភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថ្លែងអំណរគុណចំពោះ ឯកឧត្តម សេង ទៀង និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកាជួយកសាងអគារសិក្សានេះឡើង។ ឯកឧត្តមអភិបាលនៃគណះអភិបាលខេត្តមានប្រសាសន៍បន្តថា សមិទ្ធផលថ្មីនេះ ពិតជាបានមប្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ ពិសេសជួយដល់កូនចៅប្រជាពលរដ្ឋ ដែលមានអាយុចូលសិក្សា បានចូលសិក្សារៀនសូត្រក្នុងឆ្នាំសិក្សាថ្មីខាងមុខ។ ឯកឧត្តមបន្តថា យើងមានសាលាស្អាត កន្លែងសិក្សាល្អ ពិសេសមានគ្រូល្អ គឺយើងនឹងមិនមានកូនសិស្សបោះបង់ចោល ការសិក្សានោះទេ ផ្ទុយទៅវិញយើងនឹងធ្វើកូនសិស្សរបស់យើងក កាន់តែចង់សិក្សារៀនសូត្រឲ្យកាន់តែខ្ពង់ខ្ពស់ថែមទៀត។ ឯកឧត្តមគណះអភិបាលខេត្តមានប្រសាសន៍សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន ជាប្រមុខ បានយកចិត្តទុកដាក់ខ្លាំងណាស់ ក្នុងការកែទំរង់លើវិស័យអប់រំសិក្សាធិការ តាមរយះការដាក់ពង្រាយសាលានៅតាមភូមិ ឃុំ ជនបទដាច់ស្រយាល ដើម្បីឲ្យកុមារកម្ពុជា ដល់អាយុសិក្សាបានចូលសិក្សារៀនសូត្រ និងមិនឲ្យកុមារណាម្នាក់បោះបង់ចោលសាលានោះឡើយ។ ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវដល់មាតាបិតាសិស្ស ធ្វើយ៉ាងណាជួយ ជំរុញកូនរបស់ខ្លួន ឲ្យសិក្សារៀនសូត្ររហូតដល់ចប់ថ្នាក់ទី១២ ព្រោះថានៅពេលដែលយើងមានសញ្ញាបត្រទុតិយភូមិ គឺយើងអាចរកការងារបានធ្វើនឹងមានប្រាក់បៀវត្សខ្ពង់ខ្ពស់ ក្នុងការចញ្ចឹមជិវិតទៅអនាគត។

ឯកឧត្តម សេង ទៀង មានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើរសួរសូខទុក្ខពី សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេតែងតែផ្ញើនូវការ នឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះប្រជាពលរដ្ឋគ្រប់ទីកន្លែងទាំងអស់ ក្នុងប្រទេសកម្ពុជា ពិសេសក្នុងកាលៈទេសៈដែលប្រជាពលរដ្ឋរស់នៅ តាមបណ្តាខេត្តមួយចំនួនកំពុងជួបប្រទះ នូវគ្រោះធម្មជាតិទឹកជំនន់។ ជាមួយនិងការថ្លែងនោះដែរ ឯកឧត្តមជំនួយការផ្ទាល់មានប្រសាសន៍ជំរាបជូនប្រជាពលរដ្ឋ រស់នៅក្នុងឃុំពាមកោះស្នា ដែលជាទីកន្លែងកំណើតផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្រ្តី ពីបញ្ហាសុខភាពដ៏ល្អរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី បន្ទាប់ពីក្រុមគ្រូពេទ្យ ក្នុងប្រទេសសឹង្ហបុរីពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ ។ ជាមួយនិង ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារសិក្សាថ្មីនេះដែរ ឯកឧត្តម សេង ទៀង មានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនលោកតា គីន គាន និងភរិយា ដែលបានបរិច្ចាកដីផ្ទាល់ ខ្លួន ក្នុងការកសាងអគារសិក្សាថ្មី ១ខ្នង៦បន្ទប់នេះឡើង ដែលនេះបានបង្ហាញពីការបរិច្ចាកនូវ ធនធានដ៏មានតម្លៃបំផុត ដល់ការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ វិស័យអប់រំសិក្សាធិការជាតិ នៅកម្ពុជាឲ្យកាន់តែមានភាពរឹងមាំទ្វេឡើងថែមទៀត។ ឯកឧត្តមជំនួយការផ្ទាល់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ មាតាបិតាអាណាព្យាបាលសិស្ស ត្រូវចូលរួមថែរក្សាអគារសិក្សាថ្មីនេះ ទុកជាសម្បត្តិដ៏មានតម្លៃប្រើប្រាស់ជាយូរអង្វែងតរៀងទៅ។ ដោយសារតែមានសំណូមពរពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ឯកឧត្តមជំនួយការផ្ទាល់បានសំរេចឧបត្ថម្ភ នូវថវិកាជួយកសាងផ្លូវលំមួយខ្សែក្នុងភូមិផងដែរ។

បន្ទាប់មក ឯកឧត្តមជំនួយការផ្ទាល់និងលោកជំទាវ ឯកឧត្តមអភិបាលនៃគណះអភិបាល ខេត្តកំពង់ចាម បានប្រគេនបច្ច័យដល់ព្រះសង្ឃនិមន្តមកពី៧វត្ត ក្នុង១វត្តបច្ច័យ១លានរៀល ជូនដល់វិទ្យាល័យ ហ៊ុន សែន ពាមកោះស្នា ១លានរៀល សាលាបឋមសិក្សា ហ៊ុន ណេង ពាមកោះស្នា ថវិកា ១លានរៀល មណ្ឌលសុខភាពឃុំថវិកា១លានរៀល សាលាឃុំពាមកោះស្នា ៥លានរៀល ឧបត្ថម្ភម្ចាស់ដីដែលផ្តល់ដីសាងសង់សាលារៀន ថវិកា១០លានរៀល ។

អត្ថបទដែលជាប់ទាក់ទង