រដ្ឋមន្ត្រីក្រសួងព័ត៌មានជំរុញអោយមនុស្សម្នាក់ៗចេះធ្វើសមាធិដើម្បីមានសន្តិភាពផ្លូវចិត្ត

19

វិទ្យុជាតិកម្ពុជាដោយ លោក អុឹម ភិរក្សនារីរតន:

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានជំរុញអោយមនុស្សម្នាក់ៗចេះធ្វើសមាធិដើម្បីអប់រំផ្លូវចិត្ត ប្រព្រឹត្តអំពើល្អហើយជួយអោយសង្គមកាន់តែមានសន្តិភាព។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថាមនុស្សម្នាក់ៗចេះអប់រំផ្លូវចិត្តដោយសមាធិ គឺជាឧសថព្យាបាលយ៉ាងល្អ សម្រាប់មនុស្សទូទៅ ហើយចេះគ្រប់គ្រងចិត្ត និងថែរក្សាសុខភាព ផ្លូវចិត្ត ឱ្យបានល្អប្រសើរ ជៀសវាងការកើតមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ។
មានប្រសាសន៍ក្នុងកម្មវិធីបច្ចេកទេសរក្សាសុខភាពផ្លូវចិត្ត នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ខៀវកាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានមានប្រសាសន៍ ថា បញ្ហាផ្លូវចិត្តបានធ្វើឲ្យមនុស្សមួយចំនួនអាចប្រឈមនឹងបញ្ហាផ្សេងៗ ដែលអាចឈានដល់ការប្រព្រឹត្តិអំពើអមនុស្សធម៌ ដោយសារទង្វើទាំងអស់នេះហើយ ទើបជំរុញឲ្យមនុស្សម្នាក់ៗចេះមានការអប់រំចិត្តផ្លូវចិត្ត ដោយសមាធិនិងវិបាសនាដើម្បីសុខភាពផ្លូវចិត្ត ។
ឯកឧត្តមរដ្ឋមន្ត្រីលើកឡើងថា អ្នកដែលមានវិបត្តិផ្លូវចិត្តហើយយើងដោះស្រាយអត់បានអាចគិតខ្លី ដោយ
អ្នកខ្លះទៅជាចង់ក អ្នកខ្លះទៀតលោតទឹក ហើយអ្នកខ្លះទៀតទៅជាប្រើប្រាស់គ្រឿងញៀន។
ឯកឧត្តមបន្តថា ប្រសិនដឹងខ្លួនមានវិបត្តិផ្សេងៗ ត្រូវរៀនធ្វើសមាធិ រៀនអប់រំចិត្តហើយតម្កល់ចិត្តឲ្យបានល្អ ដើម្បីជាប្រយោជន៍សម្រាប់ខ្លួនឯងនិងសង្គម។
សួមបញ្ជាក់ថា ក្នុងកម្មវិធីបច្ចេកទេសរក្សាសុខភាពផ្លូវចិត្តនេះមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងព័ត៌មានដែលបង្រៀន ដោយ ភិក្ខុរដិរប្បញ្ញោ គូ សុភាព ហើយឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ បានឧបត្ថម្ភថវិកាមួយចំនួនសម្រាប់គាំទ្រកម្មវិធីនេះ៕

អត្ថបទដែលជាប់ទាក់ទង