ស្ថានទូតចិនប្រាប់ប្រទេសកាណាដាឱ្យឈប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ទីក្រុងហុងកុង

18

កាណាដា៖ កាលពីថ្ងៃអាទិត្យនេះស្ថានទូតចិននៅទីក្រុងអូតាវ៉ាប្រទេសកាណាដា បានព្រមានប្រទេសកាណាដាឲ្យបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ទីក្រុងហុងកុងមួយថ្ងៃបន្ទាប់ពីប្រទេសកាណាដាបានចេញសេចក្តីថ្លែងការណ៍រួមមួយជាមួយសហភាពអឺរ៉ុបក្នុងការការពារសិទ្ធិជាមូលដ្ឋាននៃការប្រមូលផ្តុំគ្នាសម្រាប់ពលរដ្ឋក្រុងហុងកុង។

មុនការប្រមូលផ្តុំគ្នានៅថ្ងៃអាទិត្យនេះរដ្ឋមន្ត្រីការបរទេសកាណាដាលោកគ្រីស្ទៀ ហ្វ្រីឡង់ ​និងប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបលោកស្រីហ្វេដេរីកា ម៉ូហ្គេរីនីបានថ្លែងថា“ យើងត្រូវតែបន្តគាំទ្រសេរីភាពជាមូលដ្ឋានរួមទាំងសិទ្ធិនៃការប្រមូលផ្តុំដោយសន្តិវិធី…” ។

ស្ថានទូតចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនថាកាណាដាគួរតែបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ទីក្រុងហុងកុងនិងរបស់ប្រទេសចិនជាបន្ទាន់។

អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (១៩.០៨.១៩)

អត្ថបទដែលជាប់ទាក់ទង