ឯកឧត្តម ខៀវ កញារីទ្ធនាំយកទៀនវស្សា និងទេយ្យទានប្រគេព្រះសង្ឃនៅក្នុវត្តចំនួន១៤ស្ថិតក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម

88

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោក ហុក សុខរិន ៖

ឯឧ.ខៀវ កញារីទ្ធ និងលោកជំទាវ រួមទំាងមន្រ្តីរាជការក្រោម ឱវាទនៃក្រសួងព័ត៌មាន បាននាំយកទៀនវស្សា និងទេយ្យទានជាច្រើនមុខទៅប្រគេព្រះសង្ឃនៅក្នុង វត្តចំនួន១៤ស្ថិតក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ដើម្បីជាប្រពៃណីក្នុងការគោរពតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

ពិធីប្រគេនទៀនព្រះវស្សាដល់វត្តទំាង១៤នៅក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាមនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែសីហានេះ ស្ថិតនៅក្នុងបរិវេណវត្តដំណាក់ព្រីង ដែលមានការចូលរួមយ៉ាងច្រើនកុះករពីថ្នាក់ដឹកនាំមន្រ្តីរាជការក្រោមឱវាទក្រសួងព័ត៌មាន រួមទំាងពុទ្ធបរិស័ទចំណុះជើងវត្តផងដែរ។

ពិធីនេះបានប្រព្រឹត្តទៅយ៉ាងមហោឡារឹកដើម្បីបង្ហាញពីការយកចិត្តទុកដាក់ គោរពស្រឡាញ់ប្រតិបត្តិ ព្រះពុទ្ធសាសនា ឱ្យកាន់តែមានភាពរុងរឿងថ្កុំថ្កើន ។ម្យ៉ាងវិញទៀត ការ ប្រគេនទៀនវស្សានិងគ្រឿងឧបភោគបរិភោគ ក៏ដើម្បីទំនុកបំរុងដល់ព្រះសង្ឃដែលគង់ចាំ ព្រះវស្សាអស់កាលត្រីមាស រយៈពេល៣ខែ ចាប់ពីថ្ងៃ១រោច ខែអាសាធដល់ថ្ងៃ១៥កើត ខែអស្សុជ ដែលព្រះសង្ឃមិនអាចនិមន្តចេញទៅណាបាន។

សូមបញ្ជាក់ថា ទៀនវស្សានិងទេយ្យទានដែលនាំយកទៅប្រគេនព្រះសង្ឃនៅវត្តទំាង១៤ នៅក្នុងស្រុកកោះសូទិននាពេលនេះ គឺជាលើកទី២ហើយ នៅក្នុងឆ្នាំ២០១៨នេះ ដោយកាលពី ខែកក្កដាកន្លងទៅថ្នាក់ដឹកនាំបានប្រគេនចំនួន៤វត្តរួចហើយ ហើយឯឧ. រដ្ឋមន្រ្តីក្រសួងព័ត៌មានគ្រោងនឹងប្រគេន ទៀនវស្សានិងទេយ្យទានដល់វត្តមួយចំនួនទៀតនៅពេលខាងមុខនេះ ដើម្បីអោយបានគ្រប់វត្តទំាង២៧នៅទូទំាងស្រុកកោះសូទិនខេត្តកំពង់ចាម៕

អត្ថបទដែលជាប់ទាក់ទង