កម្ពុជាស្នើគម្រោងចំនួន៥ទៅអន្តរជាតិដើម្បីលើកកម្ពស់កិច្ចគាំពារបរិស្ថាននៅកម្ពុជា

22

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី

មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបានឲ្យដឹងថា ក្នុងសន្និសីទស្តីពីកម្មវិធីសកលនៃមូលនិធិអាកាសធាតុបៃតងនៅសា​ធារណ​រដ្ឋកូរ៉េ កម្ពុជាបានស្នើគម្រោងចំនួន៥ ដើម្បីលើកកម្ពស់កិច្ចគាំពារបរិស្ថាននៅកម្ពុជា។

           ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ នៃក្រសួងបរិស្ថានបានឲ្យដឹងថា គម្រោង ទំាង៥នេះ  រួមមានទី១ គម្រោងត្រៀម ស្តីពីការរៀបចំផែនការជាតិបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ទី២ គម្រោងត្រៀម ស្តីពីការ​លើក​​កម្ពស់ការទទួលបានហិរញ្ញវត្ថុបៃតងនៅកម្ពុជា ទី៣ គម្រោងត្រៀម ស្តីពីការលើកកម្ពស់​​ចរាចរបៃតង តាមរយៈការប្រើប្រាស់ម៉ូតូអគ្គិសនីនៅកម្ពុជា ទី៤ គម្រោងភាពជាដៃគូរជាមួយវិស័យឯកជន សម្រាប់វិស័យក​សិកម្មបរិស្ថាន និងជីវភាពធន់នឹងអាកាសធាតុនៅតំបន់ខាងជើងបឹងទន្លេសាប និងទី៥ គម្រោងប្រែប្រួល​អាកាសធាតុ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

  ឯកឧត្តមរដ្ឋលេខាធិកាបញ្ជាក់ថា ដើម្បីពង្រឹងនិងជំរុញការទទួលបានថវិកា ពី មូលនីធិ អាកាសធាតុបៃតងនេះ កម្ពុជានឹងរៀបចំកម្មវិធីជាតិមួយដែលកំណត់ពីសកម្មភាព ជាអាទិភាពសម្រាប់ជាតិមួយៗ។

ឯកឧត្តមបានបន្ថែមទៀតថា ប្រទេសកម្ពុជាបានទទួលមូលនិធិពី មូលនីធិ អាកាសធាតុបៃតងនេះ សម្រាប់អនុវត្តគម្រោង ខ្សែចង្វាក់ផលិតកម្មកសិកម្ម ដែលកំពុងអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគម្រោងត្រៀម ស្តីពីការកសាងសមត្ថភាពស្ថាប័នជាតិទទួលបន្ទុកមូលនិធិអាកាសធាតុបៃតង និងការរៀបចំកម្មវិធីជាតិ ដែលកំពុងអនុវត្តដោយលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។

  សូមបញ្ជាក់ថា   ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូ ចូលរួមសន្និសីទស្តីពីកម្មវិធីសកលនៃមូលនិធិអាកាសធាតុបៃតង នៅទីក្រុងសុងដូ សាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១៩ ដល់២៣ ខែសីហា ឆ្នាំ ២០១៩។

សន្និសីទនេះ ធ្វើឡើងដើម្បីជំរុញមហិច្ឆិតាឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សំដៅកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ការបន្ស៊ាំនិងភាពធន់នឹងអាកាសធាតុ ស្រមតាមទិសដៅរបស់អនុសញ្ញាក្របខណ្ឌអង្គការ សហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ នឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ។ 

លោក Yannick Gemarec នាយកប្រតិបត្តនៃមូលនិធិអាកាសធាតុបៃតង បានបញ្ជាក់ថា មូលនិធិអាកាសធាតុបៃតងជាស្ថាប័នអន្តរជាតិមួយដែលផ្តល់មូលនិធិសម្រាប់អនុវត្តផែនការស្តីពីការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។

  កម្មវិធីសកលនៃមូលនិធិអាកាសធាតុបៃតង បានប្រមូលផ្តុំអ្នកចូលរួមពីតំណាងប្រទេស ក្រសួង ស្ថាប័នជាតិ ឬជនបង្គោលទទូលមូលនិធិអាកាសធាតុបៃតង ស្ថាប័នទទួលសិទ្ធិអនុវត្តគម្រោង និងអ្នកពាក់ព័ន្ធ ផ្សេងៗទៀតប្រមាណ៦០០នាក់។

ឯកឧត្តមបានបន្ថែមទៀតថា ប្រទេសកម្ពុជាបានទទួលមូលនិធិពី GCF សម្រាប់អនុវត្តគម្រោង ខ្សែចង្វាក់ផលិតកម្មកសិកម្ម ដែលកំពុងអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគម្រោងត្រៀម ស្តីពីការកសាងសមត្ថភាពស្ថាប័នជាតិទទួលបន្ទុកមូលនិធិអាកាសធាតុបៃតង និងការរៀបចំកម្មវិធីជាតិ ដែលកំពុងអនុវត្តដោយលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។

សូមបញ្ជាក់ថា កម្មវិធីសកលនៃមូលនិធិអាកាសធាតុបៃតង បានប្រមូលផ្តុំអ្នកចូលរួមពីតំណាងប្រទេស ក្រសួង ស្ថាប័នជាតិ ឬជនបង្គោលទទូលមូលនិធិអាកាសធាតុបៃតង ស្ថាប័នទទួលសិទ្ធិអនុវត្តគម្រោង និងអ្នកពាក់ព័ន្ធ ផ្សេងៗទៀត សរុបចំនួន ៦០០នាក់៕

អត្ថបទដែលជាប់ទាក់ទង