សម្តេចតេជោហ៊ុន សែន ជួបសំណេះសំ ណាលជាមួយប្រតិភូកីឡាកម្ពុជាចូលរួមការ ប្រកួតកីឡាអាស៊ីលើកទី១៨នៅទីក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ី

48

វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូបថត ដោយ លោក ជៀង យ៉ារ៉េត៖

នៅព្រឹកថ្ងៃទី០៦ខែសីហាឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា បានអនុញ្ញាតឲ្យប្រតិភូកីឡាចំនួនចំនួន១៣ប្រភេទកីឡា ចំនួន៧១ នាក់ដែលត្រូវចេញទៅចូលរួមការប្រកួតកីឡាអាស៊ីលើកទី១៨នៅទីក្រុងហ្សាការតា សប្រទេសឥណ្ឌូនេស៊ី ចូលជួបសំណេះ សំណាល ដើម្បីលើកទឹកចិត្តនិងទទួលអនុសាសន៍ នៅវិមានសន្តិភាព ។

ឯកឧត្តមថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍និងជាប្រធានគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់ឲ្យដឹងក្នុងរបាយការណ៍ថា កម្ពុជាបញ្ជូនកីឡាករកីឡាការិនីចំនួន១៣ប្រភេទកីឡា ដែលមានអត្តពលិកចំនួន៧១នាក់ ទៅចូលរួមការ ប្រកួតកីឡាអាស៊ី(ASIAN Gam es)លើកទី១៨ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ដែលនឹងចាប់ផ្តើមការប្រកួតនៅពាក់កណ្តាលខែសីហាខាង មុខនេះ ។ ឯ.ឧ បញ្ជាក់ទៀតថា កម្ពុជាសម្រេចចិត្តបញ្ជូនកីឡាចំនួន ១៣ ប្រភេទ ដែលមានកីឡាអត្តពលកម្ម ហែលទឹក ចំបាប់ តេក្វាន់ដូ ចាក់សាប ទូកក្តោង ការ៉ាតេ កាយសម្ព័ន្ធ ទូកកាណូ ជីជិតស៊ូ ម៉ូតូទឹក Jet Skis និង soft Tennis។

បើតាមឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខា ធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ឲ្យដឹងដែរនោះថា ប្រទេសកម្ពុជាយើង ក្នុងចំណោម១៣ ប្រភេទ កម្ពុជាមានក្តីសង្ឃឹមលើ៤ប្រភេទ គឺតេក្វាន់ដូ ជីជិតស៊ូ ម៉ូតូទឹក Jet skit និង soft Tennis ដែលអាចឈានទៅដល់ការដណ្តើមមេដាយ ជូនជាតិបាន។ឯ.ឧ អគ្គលេខាធិការបន្តថា សម្រាប់តេក្វាន់ដូ គឺជាម្ចាស់មេដាយមាស ហើយក៏ជាកីឡាការិនី ដែលធ្លាប់ចូលរួមការប្រកួតកម្រិតអូឡាំពិកដែរ ព្រោះយើងសង្ឃឹមលើសមត្ថភាពរបស់កីឡាការិនីស៊ន ស៊ីវម៉ី ។

មួយទៀតយើងសង្ឃឹមលើកការចាប់ឆ្នោតប្រសិនបើយើងប៉ះចំប្រទេ សមានកីឡាការិនីខ្សោយជាងយើង នោះយើងមានភាពងាយស្រួលបន្តិច ។ រីឯ Soft tennis ជាប្រភេទដែលមានឧត្តម ភាព នៅអាស៊ីផ្នែកបច្ចេកទេស ប៉ុន្តែអាស៊ីហ្គេម កីឡាប្រភេទនេះ ក៏ធ្លាប់ចូលរួមដែរ ហើយយើងមើលឃើញមានការរីកចំម្រើនផងដែរ។ចំពោះប្រភេទកីឡាជីជិតស៊ូយើងមានកីឡាការិនី នៅសហរដ្ឋអា មេរិក(កូនខ្មែរ) ដែលមានបទពិសោធន៍ ក្នុងការប្រកួតជើងឯកនានា ក្នុងប្រទេសព្រមទំាងទទួលមេដាយជាច្រើនដែរ ចំណែកកីឡាម៉ូតូទឹក យើងក៏មានកូនខ្មែរ ដែលកំពុងធ្វើការហ្វឹកហាត់ នៅក្នុងប្រទេសថៃ ហើយក៏ជាកីឡាករម្ចាស់មេដាយសំរឹទ្ធិ កម្រិតពិភពលោក ក៏អាចឳកាសដណ្តើមមេដាយ។

ចំពោះកីឡាអត្តពលកម្ម ហែលទឹក ចំបាប់ ប្រដាល់ ចាក់សាប ទូកក្តោង ការ៉ាតេ កាយសម្ព័ន្ធ ទូកកាណូ ដែលត្រូវទៅយកបទពិសោធន៍ ព្រោះថាកីឡាដែលចូលរួមប្រកួតកាន់តែច្រើន នឹងទទួលបានបច្ចេកទេសកាន់តែច្រើន។

ចំណែកកីឡាហែលទឹក និងអត្តពលកម្ម ជាប្រភេទ ដែលមានសិទ្ធិ ចូលរួមដោយស្វ័យប្រវត្តិនោះ គឺត្រូវពិនិត្យមើលកំណត់ ត្រា អ្នកល្អជាងគេ ខុសពីប្រភេទកីឡាប្រយុទ្ធ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិង កីឡា ក៏ធ្លាប់បានមានប្រសាសន៍ថា មុន នឹងបញ្ជូលក្រុមកីឡាករ -កីឡាការិនីចូលរួមព្រឹត្តិការណ៍អន្តរជាតិនានា ត្រូវធ្វើការប្រកួតជាផ្លូវការ ដោយមានការត្រួតពិនិត្យ ពីមន្ត្រីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា តំណាងអគ្គនាយកកីឡា ចូលរួមត្រួតពិនិត្យការប្រកួតនោះ ដើម្បីជ្រើសរើសក្រុមកីឡាករកីឡាការិនី មានស្នាដៃប្រកួតប្រជែងដណ្តើមមេដាយ។

សូមរម្លឹកថា ចាប់ពីឆ្នាំ២០១៣មកគណៈកម្មាធិការជាតិអូឡាំ ពិកកម្ពុជា បានដាក់ចេញនូវគោលដៅយុទ្ធសាស្រ្ត ត្រូវតែស្វែងរកមេដាយយ៉ាង ហោចណា ស់អោយបានមួយសម្រាប់ការចូលរួមកី ឡាអាស៊ីនេះ ។ដោយសារគោលការណ៍យុទ្ធសាស្រ្តនេះ បានធ្វើអោយកម្ពុជាទទួ លបានមេដាយមាសពីការប្រកួតកីឡាអា ស៊ីនេះក្នុងឆ្នាំ២០១៤ នៅប្រទសកូរ៉េនោះគឺកីឡាការិនីតេក្វាន់ដូជម្រើសជាតិកម្ពុជា ស៊ន សៀវម៉ី បានក្លាយជាវីរៈនារីប្រវត្តិសាស្រ្តរបស់កម្ពុ ជា ដែលឈ្នះបានមេដាយមាសពីការប្រ កួតកីឡាទ្វីបអាស៊ី (Asian Game s) ដែលមាន៤៥ ប្រទេសចូលរួមនោះ ។

ប្រវត្តិសាស្រ្តកីឡាកម្ពុជា នៅក្នុងការ ប្រកួតកីឡា Asian Games នេះ ស៊នសៀវម៉ី ជាមនុស្សទី១ហើយដែលឈ្នះមេដាយមាស ខណះដែលអ្នកទី១ទទួលបានត្រឹមមេដាយសំរិទ្ធប៉ុណ្ណោះ ពីការប្រ កួតកីឡាអាស៊ីនេះ នាឆ្នាំ១៩៧០ ក្នុងប្រភេទកីឡា ប្រដាល់សាកល ។

អត្ថបទដែលជាប់ទាក់ទង