ជំនាញនៃអធិការដ្ឋានក្រុងកំពង់ឆ្នាំងបង្ក្រាបករណីជួញដូរ​ ចែកចាយ​ និងប្រើប្រាស់គ្រឿងញៀន២ទីតាំងផ្សេងគ្នា

21

វិទ្យុជាតិកម្ពុជា៖ដោយ ឡេង ធារ៉ា ខេត្តកំពង់ឆ្នាំង៖

កម្លាំងជំនាញនៃអធិការដ្ឋានក្រុងកំពង់ឆ្នាំង​ បាន បង្ក្រាបករណីជួញដូរ​ ចែកចាយ​ និងប្រើប្រាស់គ្រឿងញៀន ១លើកនៅ ២ទីតាំងផ្សេងគ្នា គឺនៅចំណុចផ្ទះសំណាក់​វិមានជ័យ​ ភូមិម៉ុងបារាំង​ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង និងចំណុចផ្ទះភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង​ ក្រុងកំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំង។ ការបង្ក្រាបករណីជួញដូរ​ ចែកចាយ​ និងប្រើប្រាស់គ្រឿងញៀន ១លើកកាលពីថ្ងៃទី២០​ ខែសីហា​ ឆ្នាំ២០១៩​កម្លាំងជំនាញនៃអធិការដ្ឋានក្រុងកំពង់ឆ្នាំង បានឃាត់ខ្លួនមនុស្សចំនួន ៥នាក់ ក្នុងនោះមាន៖

១-​ សុខ គុណ ភេទប្រុស អាយុ ២១ឆ្នាំ​ មានទីលំនៅឃុំ​ទឹកហូត ស្រុករលាប្អៀរ។

២- យូ ស្វែ ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅឃុំទឹក​ហូត​ ស្រុករលាប្អៀរ។

៣- ស្រី រតនះ ភេទប្រុស អាយុ ៣៣ឆ្នាំ​ មានទីលំនៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

៤- ង៉ែត មុន្នី ភេទប្រុស អាយុ ៣១ឆ្នាំ​ មានទីលំនៅសង្កាត់កំពង់ឆ្នាំង​ ក្រុងកំពង់ឆ្នាំង។

៥- ហ៊ឹម សុខលី ភេទស្រី អាយុ ៣៤ឆ្នាំ​ មានទីលំនៅសង្កាត់កំពង់ឆ្នាំង​ ក្រុងកំពង់ឆ្នាំង ព្រមទាំង

បានដកហូតវត្ថុតាងរួមមាន៖ ថ្នាំម៉ាទឹកកក​ ២កញ្ចប់​ ដាវ ១ដើម​ ទូរស័ព្ទ​ ៣គ្រឿងនិងឧបករណ៍ សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ 

បច្ចុប្បន្ន ការិយាល័យជំនាញ​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កំពុងកសាងសំណុំរឿងជនសង្ស័យទាំង​ ៥នាក់ទៅតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង