មនុស្សបួននាក់បានរងរបួសក្នុងការបាញ់ប្រហារនៅឡូសអាន់ជឺលែសសហរដ្ឋអាមេរិក

21

អាមេរិក៖ ប៉ូលីសអាមេរិកបានរាយការណ៍ថាមានស្ត្រីប្រដាប់អាវុធម្នាក់បានបើកការបាញ់ប្រហារនៅទីប្រជុំជនក្នុងទីក្រុងឡូសអាន់ជឺលែស សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ នេះដោយបានធ្វើឱ្យមនុស្សបួននាក់រងរបួសហើយប៉ូលីសកំពុងតាមប្រមាញ់ជនសង្ស័យ។

មន្ត្រីអ្នកនាំពាក្យនាយកដ្ឋានប៉ូលីសនៃ​ទីក្រុងឡូសអាន់ជឺលែសបានឲ្យដឹងថាមូលហេតុចម្បងជុំវិញអំពើហិង្សាដោយការប្រើកាំភ្លើងនេះមិនទាន់បានដឹងភ្លាមៗនៅឡើយទេ។

មន្ត្រីអ្នកនាំពាក្យនាយកដ្ឋានប៉ូលីសបាននិយាយថាជនរងគ្រោះពីរនាក់ក្នុងចំណោម ៤ នាក់ជាស្ត្រីហើយគ្មានអ្នករងរបួសណាមួយមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។

អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២៣.០៨.១៩)

អត្ថបទដែលជាប់ទាក់ទង