កងទ័ពកម្ពុជា-ឡាវ ឈរជើងនៅទន្លេរពៅក្នុងតំបន់មុំបី នៅតែ​រក្សាភាពនឹងនរមិនប្រឈមមុខដាក់គ្នាខ្លាំងនោះទេ

42

វិទ្យុជាតិកម្ពុជា៖ អត្ថបទ ហុក សុខរិន

 ភ្នំពេញ៖ មន្រ្តីក្រសួងការពារជាតិបានអៈអាងថា ស្ថានភាពកងទ័ពខ្មែរ និងឡាវដែលកំពុង ឈរជើងនៅចំនុច​ទន្លេរ​ពៅ​​​ក្នុងតំបន់មុំបីស្ថិតស្រុកឆែប ខេត្តព្រះវិហារ មិនទាន់មានអ្វីវិវឌ្ឍន៍ធ្ងន់ធ្ងរនៅឡើយទេ។

 ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា នាយរងសេនាធិការ នាយការិយាល័យទី៥ និងជាអ្នកនាំពាក្យ​កងទ័ពជើង​គោក​បានប្រាប់វិទ្យុជាតិកម្ពុជា នៅរសៀលថ្ងៃទី ២៣ ខែសីហានេះថា កងទ័ពកម្ពុជា និងកងទ័ពឡាវ​នៅចំនុចទន្លេរពៅគឺនៅរក្សាភាពនឹងនររៀងៗខ្លួន ហើយពុំមាន សកម្មភាពប្រឈម​មុខដាក់គ្នា​ដូចការផ្សព្វផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួនឡើយ។

 ឯកឧត្តមបញ្ជាក់ថា មកដល់ពេលនេះទំាងខាងកម្ពុជានិងខាងឡាវនៅរក្សាលំនឹង  ហើយទុកអោយថ្នាក់ដឹកនាំ​ខាងលើជាអ្នកចរចារដោយសន្តិវិធី។

សម្លេង«អត់ទាន់មានអីថ្មីទេយើងនៅធម្មតា កងទព័ទំាង២នៅរក្សាភាពស្ងប់ស្ងាត់ យើងបាន ជួបគ្នាពិភាក្សាគ្នា ខាងគេមានកម្លំាងតិចតួទេ មិនមានអ្វីធ្ងន់ធ្ងរទេ គឺកម្លាំតតូចតាច»។

គួរំលឹកថា កងទ័ពឡាវបានលើកគ្នាចូលមកកាន់កាប់ទឹកដីខ្មែរក្នុងចំនុចទន្លេរពៅនេះ តាំងពីថ្ងៃទី១៤ ខែសីហាមកម្ល៉េះ ដោយភាគីឡាវសំអាងថានេះជាទឹកដីរបស់គេ។ យ៉ាងណាក៏ដោយភាគីកម្ពុជាមានជំហរដាច់ខាតមិនអនុញ្ញាតឱ្យទ័ពឡាវធ្វើបែបនេះឡើយហើយព្យាយាមបញ្ចៀសការប៉ះទង្គិចទាំងសងខាង តែយើងរង់ចាំមើលសភាពការណ៍ជាក់ស្ដែងបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង