រាជរដ្ឋាភិបាលគ្រោងតម្រូវឲ្យម្ចាស់ភោជ្ជនីយ៍ដ្ឋាននិងសណ្ឋាគារក្នុងខេត្តព្រះសីហនុបង់ប្រាក់ សម្រាប់ការអភិវឌ្ឍប្រព័ន្ធរំដោះទឹកកង្វក់

29

វិទ្យុជាតិដោយ ៖ លោក អ៊ឹម ភិរក្សនារីរតនៈ

ភ្នំពេញ៖ រាជរដ្ឋាភិបាលគ្រោងតម្រូវឲ្យម្ចាស់ភោជ្ជនីយ៍ដ្ឋាននិងសណ្ឋាគារក្នុងខេត្តព្រះសីហនុបង់ប្រាក់ សម្រាប់ការអភិវឌ្ឍន៍ប្រព័ន្ធរំដោះទឹកកង្វក់ ដើម្បីដោះស្រាយបញ្ហាប្រព័ន្ធទឹកកង្វក់ ដែលបណ្តាលឲ្យមានផលប៉ះពាល់ដល់បរិស្ថានសោភណ័ភាពនិងសុខុមាលភាពប្រជាពលរដ្ឋ ។

ថ្លែងក្នុងឱកាសបើកសិក្ខាសាលាស្តីពីលទ្ធផលនៃការរៀបចំផែនការមេនិងពិនិត្យលទ្ធភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកកង្វក់នៅទីក្រុងព្រះសីហនុ កាលពីថ្ងៃទី២៣ ខែសីហា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹងជញ្ជូន បានមានប្រសាសន៍ថា ក្រសួងចាប់ផ្តើមសិក្សាពីលទ្ធភាពយកប្រាក់ពីសណ្ឋាគារ និងផ្ទះប្រជាពលរដ្ឋដែលប្រើប្រាស់ប្រព័ន្ធលូរ និងប្រព័ន្ធចម្រោះទឹកកង្វក់ ។

ឯកឧត្តមបានបន្តថា តាមរយៈគម្រោងនេះក្រសួងបានស្នើឲ្យមន្រ្តីបច្ចេកទេស ក្រុមហ៊ុន ស្ថាប័នពាក់ព័ន្ធរួមគ្នាធ្វើការពិភាក្សាឲ្យបានល្អិតល្អន់អំពី គម្រោងនេះដើម្បីធានាថាផែនការមេ និងការសិក្សាទៅឲ្យមានប្រសិទ្ធភាព និងគុណភាព ។

សំឡេង ៖ យើងមានគំនិតហើយនិងយកតាមប្រព័ន្ធទឹកស្អាតមួយម៉ែត្រគីប ទឹកស្អាតបង់ប៉ុណ្ណឹង ទឹកស្អុយបង់ប៉ុណ្ណឹង ប៉ុន្តែយើងមិនទាន់កំណត់តំលៃនៅឡើយទេ លុះត្រាតែយើងមាន ពិភាក្សាគ្នាឲ្យបានគ្រប់ជ្រុងជ្រោយ ថាអ្នកណាបង្ហូរទឹកច្រើនបង់លុយបង្ហូរទឹកតិចបង់លុយតិច គម្រោងបែងចែកប្រព័ន្ធចម្រុះចំណាប់៤ម៉ែត្រគីប ចឹងប្រហែលជា៥០ លានដុល្លារអាមេរិច ប៉ុន្តែអត់ដែលមានពណ៌ចម្រុះអត់មានលុយបង្ហូរទឹកកខ្វក់អត់កើតទៀត អញ្ចឹងយើងត្រូវកសាងប្រព័ន្ធលង់៤៥គីឡូម៉ែត្រប្រើថវិកាប្រហែលជា៤០លានទៀត ក៏បានលូមេហើយអត់មានលូតូចៗតភ្ជាប់ផ្ទះពលរដ្ឋ តសណ្ឋាគារ ចឹងទៅសាងសង់៤៧ គីឡូម៉ែត្រទៀតលូតូចៗហ្នឹងប្រហែលជា៨ លានដុល្លារបន្ថែមទៀត ។

សូមបញ្ជាក់ថា បរិមាណទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ ត្រូវបានប៉ាន់ប្រមាណថា មានចំនួន២៥,៧០០ម៉ែត្រគូប១ថ្ងៃ នៅឆ្នាំ២០១៨ និងមានបរិមាណប្រមាណ៤៧,០០០ ម៉ែត្រគូប១ថ្ងៃ នៅឆ្នាំ២០២៣ និងប្រមាណ៦៤,០០០ ម៉ែត្រគូប១ថ្ងៃ នៅឆ្នាំ២០៣០ ៕

អត្ថបទដែលជាប់ទាក់ទង