អាជ្ញាធរក្រុងស្ទឹងត្រែងដាសតឿន កសិករត្រូវ រួសរាន់ប្រមូលផលខណៈទឹកទន្លេមេគង្គ ហក់ឡើងរហូតដល់១១ ម៉ែត្រ .១០នៅថ្ងៃ៥ខែកញ្ញាខាងមុខនេះ

144

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្ត ស្ទឹងត្រែង៖

អាជ្ញាធរក្រុងស្ទឹងត្រែង ដាសតឿនបន្ថែមដល់ប្រជាកសិករដែលបានដាំដំណាំរួមផ្សំនិងបន្លែបង្កានៅតាមតំបន់ទំនាបត្រូវ រួសរាន់ប្រមូលផលដែលអាចប្រមូលបានដើម្បីកុំឱ្យទឹកជំនន់ លិចលង់ ។ ព្រោះនៅថ្ងៃ៥ខែកញ្ញាខាងមុខនេះទឹកទន្លេមេគង្គនិងហក់ឡើងមានកម្ពស់រហូតដល់១១ ម៉ែត្រ .១០ នៅខេត្តស្ទឹងត្រែង ហួសកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន។
ក្នុងឱកាសចុះជួបកសិករដាំបន្លែនៅភូមិខាំផាន់ចំណុចខេសង្កាត់សាមគ្គីក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី០៣ ខែកញ្ញា លោកពេជ្ររ៉ាមី អភិបាលរងក្រុងមានប្រសាសន៍ថា៖ក្នុងស្ថានភាពនេះ និងបង្កផលប៉ះពាល់ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅមានភូមិសាស្ត្រ តាមដងទន្លេមេគង្គ ដូចនេះចូរប្រុងប្រយ័ត្នគ្រប់បែបយ៉ាង ហើយផលដំណាំដែលអាចប្រមូលផលបាន ក៍ត្រូវរួសរាន់ធ្វើការប្រមូលផលដែរ។
ដំណាំដែលយើងអាចប្រមូលផលបានឬក៏យើងទាញយកបានយើងយកឲ្យហើយទៅ ដោយសារកំពស់ទឹកថ្ងៃទី៥ខែកញ្ញាខាងមុខនេះគឺមែនទែនទៅគឺត្រូវតែជនលិច ហើយបំផ្លិចបំផ្លាញផលដំណាំរបស់គាត់ទាំងអស់នេះ អញ្ចឹងសូមឲ្យបងប្អូនរុះរាន់ប្រមូលផលដំណាំទាំងអស់។
លោកស្រី ក្រឹម ស៊ីណា កសិករដាំបន្លែនៅចំណុចខេ ភូមិខាំផាន់សង្កាត់សាមគ្គីបានគាំទ្រចំពោះការដាស់តឿននេះ ព្រោះបងប្អូនខ្លះគាត់បាន រងចាំមើលទឹក ស្តាយមិនហ៊ានប្រមូលផលដំណាំដែលនៅតូចៗទាំងនេះ ដូចកាលពីឆ្នាំ២០១៨ ទឹកឡើងលិចអស់ បង្កឱ្យខាត់បង់កាន់តែច្រើន។លោកស្រីថា៖ កសិករតែងបានយកចិត្តទុកដាក់ក្នុងការទទួលខុសត្រូវចំពោះមុខរបររបស់ខ្លួន តែមានការសោកស្តាយចំពោះដំណាំដែលកំពុង ដល់ពេលប្រមូលផល បែរជាទឹកលិចលង់ទៅវិញ។
លោកអន ជួន មេភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុង ស្ទឹងត្រែង បានអះអាងថា៖នេះជាគ្រោះធម្មជាតិមិនមានអ្នកណាម្នាក់អាចជៀសបានទេ ហើយបងប្អូនរស់នៅ តាមដងទន្លេមេគង្គក៍តែងតែទទួលបានភោគផលពីធម្មជាតិមួយចំណែកដែរ ដោយឡែក ដំណាំពោតដែលបងប្អូនបានដាំនៅឆ្នាំនេះ ក៍បានប្រមូលផល រួចរាល់ហើយដែរ។
(សម្លេង នៅដំណាំយុទ្ធសាស្រ្តផ្សេងៗ ដូចជាដំណាំត្រប់ ពោតបារាំង អញ្ចឹង ត្រសក់ ននោងសណ្តែក គួអីគឺមាននៅឡើយ ហើយដំណាំទាំងអស់នេះកាលណាលិចមកគឺពិតជាខូច អញ្ចឹងប៉ះពាល់នៅឆ្នាំនេះប្រហែល៥០%មិនដូចឆ្នាំទៅនោះទេ។
សូមបញ្ជាក់ថា៖កសិករនៅភូមិខាំផាន់ប្រមាណជាង១០០គ្រួសារបានចងក្រងគ្នាជាសហគមន៍នាំគ្នាដាំបន្លែគ្រប់មុខ ទាំងបន្លែស្លឹក និងបន្លែផ្លែ ហើយបង្កើតបានជាភូមិមួយ មានផលិផលមួយគឺដំណាំពោតបានរយៈពេលជាង៨ឆ្នាំមកហើយ តែឆ្នាំនេះពួកគាត់រងផលប៉ះពាល់ពីទឹកជំនន់មេគង្គទៀត៕

អត្ថបទដែលជាប់ទាក់ទង