រដ្ឋបាលរាជធានីភ្នំពេញប្តេជ្ញាបង្ខិតការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋនៅតាម មូលដ្ឋានឲ្យកាន់តែល្អប្រសើរបំផុត

136

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖

រដ្ឋបាលរាជធានីភ្នំពេញប្តេជ្ញាបង្ខិតការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋនៅតាម មូលដ្ឋានឲ្យកាន់តែល្អប្រសើរបំផុត ដើម្បីឆ្លើយតបទៅនឹងតម្រូវចង់បានរបស់ប្រជាពលរដ្ឋ។
អភិបាលរាជធានីភ្នំពេញបានអៈអាងថា រដ្ឋបាលរាជធានីភ្នំពេញបានបង្កើតឲ្យមានក្រុមបដិ សណ្ឋរកិច្ចនៅទំាង១០៥សង្កាត់ទូទំាងរាជធានីភ្នំពេញ ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវា សាធារណៈនៅតាមមូលដ្ឋានឲ្យកាន់តែល្អតាមតម្រូវការចង់បានរបស់ប្រជាពលរដ្ឋ ខណៈនៅតាម បណ្តាខណ្ឌទំាងអស់ក្នុងរាជធានីភ្នំពេញមានការិយាល័យច្រកចេញចូលតែមួយរួចរាល់អស់ហើយ។
ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងដូច្នេះ ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយគណ:ប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ដែលដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ និងសមាជិក សមាជិកាគណៈកម្មការ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ។
កិច្ចពិភាក្សាការងារនាពេលនេះក្នុងគោលបំណង សិក្សាស្វែងយល់ពីស្ថានភាពទូទៅក្នុងរាជធានីភ្នំពេញ និងប្រមូលព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ អំពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់នានា លទ្ធផលការងារ បញ្ហាប្រឈម ក៏ដូចជាពិនិត្យមើលពីភាពរីកចម្រើន និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានជម្រាបជូនគណៈប្រតិភូរដ្ឋសភាឲ្យដឹងថា ការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋគឺជាយន្ត ការអាទិភាពស្របតាមតម្រូវការចង់បានរបស់ប្រជាពលរដ្ឋ ខណៈដែរក្រុមបដិសណ្ឋារកិច្ចនៅតាមសង្កាត់នេះ នឹងបំពេញតួនាទីជំនួសឲ្យចៅសង្កាត់ដែលអាចផ្តល់សេវាភ្លាមៗជាបន្ទាន់ជូនប្រជាពល រដ្ឋដែលមកទទួលេសេវា។ ឯកឧត្តមអភិបាលបានអៈអាងថា យន្តការនេះមិនត្រឹមតែផ្តល់វេលាគ្រប់គ្រាន់សម្រាប់ចៅសង្កាត់បានចុះត្រួតពិនិត្យសា្ថនភាពនានានៅតាមមូលដ្ឋានរបស់ខ្លួននិងចូលរួមកិច្ច ប្រជុំពាក់ព័ន្ធប៉ុណ្ណោះទេ តែថែមទំាងបានឈានទៅលុបបំបាត់ពាក្យដែលប្រជាពលរដ្ឋនិយាថាចង់ ជួបចៅសង្កាត់ យ៉ាប់ជាងជួបរដ្ឋមន្រ្តីទៅទៀត។«យើងបានអញ្ជើញក្រុមការងារបដិសណ្ឋរកិច្ចមកបណ្តុះបណ្តាលបន្ថែម ដើម្បីឲ្យគាត់យល់ពី កិច្ចការងាររបស់គាត់ក្នុងការទទួលនិងផ្តល់សេវាជូនប្រជាពលរដ្ឋ ក្រុមពួកគាត់ទទួលខុសត្រូវទំាងអស់នូវលិខិតស្មាមរបស់ប្រជាពលរដ្ឋនៅពេលដែលចៅសង្កាត់មិននៅកន្លែង ហើយគាត់រត់ទៅ រកចៅសង្កាត់អោយចុះហត្ថលេខា។ កិច្ចការនេះយើងអនុវត្តបានជោគជ័យដោយលុបបំបាត់នូវពាក្យ ដែលថារកចៅសង្កាត់ ពិបាកជាងរករដ្ឋមន្រ្តីបានជាស្ថាបពរនៅរាជធានីភ្នំពេញ។ នេះជាបទពិសោធន៍ មួយដែលរដ្ឋបាលរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះ ដើម្បីធ្វើយ៉ាងណាអនុវត្ត គោលនយោបាយរបស់រាជរដ្ឋាភិបាលឲ្យបាល្អក្នុងការបង្ខិតសេវាសាធារណៈឲ្យនៅគៀកកិតប្រជាពលរដ្ឋ និងបំរើប្រជាពលរដ្ឋឲ្យបានល្អប្រសើរ»។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានបន្ថែមថា ក្រៅពីរដ្ឋបាលរាជធានីភ្នំពេញក៏បានខិតខំ ពង្រឹងការធានាសន្តិសុខសណ្តាប់ធ្នាប់សង្គម ការលើកកម្ពស់គុណភាពសេវាអប់រំយុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនិងសង្គម ជាតិ។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភាបានមានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញបានបំពេញភារកិច្ចក្នុងការ លើកកម្ពស់កិច្ចការទំាង៤នេះដោយទទួលបានជោគជ័យ ដែលធានាសង្គមមានសន្តិសុខសណ្តាប់ ធ្នាប់ល្អ ដែលលើកកម្ពស់សេដ្ឋកិច្ចនិងជីវភាពប្រជាពលរដ្ឋតាមរយៈការផ្តល់សេវាសាធារណៈប្រកប ដោយប្រសិទ្ធភាព។
សូមជម្រាបថា ការចុះបំពេញបេសកកម្មរបស់គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា នៅរាជធានីភ្នំពេញ នាពេលនេះ ជារាជធានី/ខេត្តលើកទី២៤ ហើយ ដែលគណៈកម្មការចុះសិក្សាស្វែងយល់ និងដកបទពិសោធន៍និងការ ប្រឈមនានាសម្រាបយកទៅដោះស្រាយក្នុងកិច្ចប្រជុំរដ្ឋសភា៕

អត្ថបទដែលជាប់ទាក់ទង