មន្ទីរសុខាភិបាលជុំរុញឲ្យពលរដ្ឋទៅទទួលសេវាចាក់ថ្នាំបង្ការដល់ទារក កុមារ និងសេវាពន្យារកំណើតនៅតាមមណ្ឌលសុខភាព

48

វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូបថត ដោយ លោក ចន ណារិទ្ធ៖
រាជធានីភ្នំពេញ៖ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានអំពាវាវឲ្យប្រជាពលរដ្ឋរស់នៅ រាជធានីភ្នំពេញ អញ្ជើញទៅទទួលសេវាចាក់ថ្នាំបង្ការដល់ទារក កុមារ ស្ត្រីមានផ្ទៃពោះ សេវាពន្យារកំណើត ពិនិត្យពិគ្រោះជំជឺទូទៅ ជម្ងឺកាមរោគ របេង ពិនិត្យផ្ទៃពោះ សំរាលកូន សារអប់រំសុខភាព ការផ្តល់ប្រឹក្សាបន្សាបគ្រឿងញៀន និងវិធានការបង្ការជម្ងឺនានានៅមណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែកដែលស្តិតនៅជិតផ្ទះ របស់លោកអ្នកក្នុងរាជធានីភ្នំពេញ។
លោកងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការពារប្រសើរជាងការព្យាបាល ដូចនេះសូមបង ប្អូនដែលចង់ស្វែងយល់ពីសារអប់រំសុខភាព សូមអញ្ជើញទៅទស្សនាស្ពតវីដេអូខ្លី ស្តីពីការអប់រំសុខភាព នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្ថិតនៅជិតផ្ទះរបស់លោក អ្នកនៅទូទាំងរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង