សហរដ្ឋអាមេរិកសង្ឃឹមថានឹងមានកិច្ចចរចាជាមួយកូរ៉េខាងជើងឡើងវិញ

14

អាមេរិក៖ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោកម៉ែក ប៉ុមប៉េអូ​ បាននិយាយនៅថ្ងៃអាទិត្យនេះថា   សហរដ្ឋអាមេរិកសង្ឃឹមថានឹងវិលត្រឡប់ទៅរកកិច្ចចរចាស្តីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរជាមួយប្រទេសកូរ៉េខាងជើងឡើងវិញនៅប៉ុន្មានថ្ងៃឬប៉ុន្មានសប្តាហ៍ខាងមុខនេះ។

ការចរចារក្នុងគោលបំណងលុបបំបាត់កម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់ក្រុងព្យុងយ៉ាងបានជាប់គាំងចាប់តាំងពីការបរាជ័យនៃកិច្ចប្រជុំកំពូលលើកទី ២ រវាងប្រធានាធិបតីអាមេរិកដូណាល់ត្រាំនិងមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុននៅរដ្ឋធានីហាណូយរបស់វៀតណាមកាលពីខែកុម្ភៈឆ្នាំនេះ។

លោករដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អេប៊ីស៊ីថាលោកសង្ឃឹមថានៅប៉ុន្មានថ្ងៃឬប្រហែលសប្តាហ៍ខាងមុខប្រទេសទាំងពីរនឹងត្រលប់មកកាន់តុចរចាជាមួយគ្នាវិញហើយនោះគឺជាលទ្ធផលល្អបំផុត។

អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (០៩.០៩.១៩)

អត្ថបទដែលជាប់ទាក់ទង