ចិននឹងមិនអត់ធ្មត់ចំពោះការប៉ុនប៉ងបំបែកហុងកុងចេញពីប្រទេសចិនឡើយ

13

ចិន៖ ប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបាននិយាយនៅថ្ងៃច័ន្ទនេះថាក្រុងហុងកុងគឺជាទឹកដីមួយផ្នែកដែលមិនអាចបំបែកចេញបានពីប្រទេសចិន ហើយបើមានការប៉ុនប៉ងធ្វើអបគមន៍ណាមួយនឹងត្រូវវាយកំទេច ។   ការផ្សាយនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីក្រុមបាតុករបានប្រមូលផ្តុំគ្នានៅឯស្ថានកុងស៊ុលសហរដ្ឋអាមេរិកដើម្បីស្នើសុំជំនួយក្នុងការនាំលទ្ធិប្រជាធិបតេយ្យមកទីក្រុងហុងកុង។

កាសែតឆាយណាដេលីបាននិយាយថាការប្រមូលផ្តុំគ្នានៅថ្ងៃអាទិត្យនៅទីក្រុងហុងកុងគឺជាភស្តុតាងដែលបង្ហាញថាមានកងកម្លាំងបរទេសនៅពីក្រោយការតវ៉ាដែលបានចាប់ផ្តើមនៅពាក់កណ្តាលខែមិថុនាហើយចិនបានព្រមានថាក្រុមបាតុករគួរតែឈប់ព្យាយាមសាកល្បងនឹងការអត់ធ្មត់របស់រដ្ឋាភិបាលកណ្តាលក្នុងប្រទេសចិន។

មន្ត្រីចិនបានចោទប្រកាន់កងកម្លាំងបរទេសថាបានព្យាយាមធ្វើឱ្យប៉ះពាល់ដល់ក្រុងប៉េកាំងដោយបង្កើតភាពវឹកវរនៅក្នុងទីក្រុងហុងកុង។

អត្ថបទ ឆាយ វីកាល

ប្រភព សៀងហៃញូវ (០៩.០៩.១៩)

អត្ថបទដែលជាប់ទាក់ទង