ក្រុមការងារបច្ចេកទេសប្រទេសកម្ពុជា ថៃ វៀតណាម ប្រជុំពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន

13

វិទ្យុជាតិកម្ពុជា៖ដោយលោក លឹម តុងហួត

ប្រទេសវៀតណាម :ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០១៩បានដឹកនាំក្រុមការងារកម្ពុជាចូលរួមកិច្ចប្រជុំពិភាក្សាពីការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនសម្រាប់ប្រទេស កម្ពុជា ថៃ វៀតណាម ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ ប្រទេសវៀតណាម ។
ឯកឧត្តម ឧត្ដមសេនីយ៍ ឯក នាក់ យុទ្ធា អគ្គលេខាធិការ រង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បាន ឲ្យដឹងថា កិច្ចប្រជុំពិភាក្សាពីការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនសម្រាប់ប្រទេស កម្ពុជា ថៃ វៀតណាម ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ ប្រទេសវៀតណាមនេះផ្ដោតបញ្ហាសំខាន់ចំនួន៤គឺ
ទី១.ស្ថានភាពចរាចរគ្រឿងញៀនតាមតំបន់ព្រំដែនគោកប្រទេសទាំងបីកម្ពុជា ថៃ វៀតណាម ចែករំលែកពីបទល្មើស ដែលបានកើតឡើង ចំនួនករណីដែលបានបង្រ្កាប និងចំនួនឧក្រឹដ្ឋជនដែលបានរត់គេចខ្លួនពីប្រទេសមួយទៅនៅប្រទេសមួយទៀតក្នុងចំណោមប្រទេសទាំងបី ទី២.ចែករំលែកនូវប្រវត្តិ និងបញ្ជីឈ្មោះក្រុមឧក្រឹដ្ឋជនគ្រឿងញៀនពាក់ព័ន្ធនឹងប្រទេសនិមួយៗ ទី៣.ការបង្កើតនូវការអងេ្កតរួមគ្នាចែករំលែកនូវមុខសញ្ញា និងការបញ្ជូនមន្រ្តីចូលរួមធ្វើការតាមមុខសញ្ញាប្រទេសនិមួយៗ និងទី៤.ពិនិត្យលើសេចក្តីព្រាងសេចក្តីថ្លែងការរួមសម្រាប់ដាក់ជូនសុំការអនុម័តក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៅល្ងាចនេះ៕

អត្ថបទដែលជាប់ទាក់ទង