កម្ពុជា និងប្រទេសពាក់ព័ន្ធរួមគ្នា បង្កើនប្រសិទ្ធភាពប្រយុទ្ធប្រឆាំងបទល្មើស គ្រឿងញៀនឆ្លងកាត់ព្រំដែន

11

វិទ្យុជាតិកម្ពុជា៖ដោយលោក លឹម តុងហួត៖


ប្រទេសកម្ពុជា និងប្រទេសពាក់ព័ន្ធបានសម្រេចចិត្តរួមគ្នា ក្នុងការបង្កើនប្រសិទ្ធភាពប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនឆ្លងកាត់នៅតាមព្រំដែននៃប្រទេសដែលបានយល់ព្រមជាមួយគ្នា។
ឯកឧត្តម ឧត្តមសេនីយ៍ ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់ឲ្យដឹងថា ការសម្រេចចិត្តរួមគ្នាបង្កើនប្រសិទ្ធភាពប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែននេះធ្វើឡើងក្នុងកិច្ចប្រជុំ ថ្នាក់រដ្ឋមន្រ្តីស្តីពីការលើក កម្ពស់ប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹង ឧក្រឹដ្ឋកម្ម គ្រឿងញៀនឆ្លងដែន ដែល បាន រៀបចំ ឡើង នៅ ទីក្រុង ហាណូយ ប្រទេសវៀតណាម ដែលមានការចូលរួមពីប្រតិភូថ្នាក់រដ្ឋមន្រ្តីពីប្រទេសកម្ពុជា ចិន មីយ៉ាន់ ថៃ ឡាវ ហ្វីលីពីន, រដ្ឋបាល អនុវត្តច្បាប់គ្រឿងញៀន សហរដ្ឋ អាមេរិក, នគរបាល សហព័ន្ធ អូស្រ្តាលី និងអង្គការអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រឹដ្ឋកម្ម UNODC។
កិច្ចប្រជុំ នេះបង្ហាញពីស្ថានភាពបទល្មើសគ្រឿងញៀនតាមតំបន់ព្រំដែន ការពិនិត្យ និងចែករំលែកពីបញ្ជីឈ្មោះ ប្រវត្តិក្រុម ឧក្រិដ្ឋជន ផ្ទៀងផ្ទាត់ ,ពិនិត្យព័ត៌មាន, ការស៊ើប អង្កេតរួមគ្នាព្រមទាំងបញ្ជូនមន្រ្តីទៅសម្របសម្រួល សាកសួរប្រមូលព័ត៌មានលើករណី គ្រឿង ញៀនដោយផ្អែកលើបញ្ជីឯកសារ , កត់ត្រា មុខសញ្ញាសង្ស័យដែលបានផ្តល់ដោយប្រទេសសមាជិក និងផ្តល់អនុសាសន៍លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុង ពេល អនា គត ។
កិច្ចប្រជុំ ថ្នាក់រដ្ឋមន្រ្តីស្តីពីការលើក កម្ពស់ប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹង ឧក្រឹដ្ឋកម្ម គ្រឿងញៀនឆ្លងដែន ដែល បាន រៀបចំ ឡើង នៅ ទីក្រុង ហាណូយ ប្រទេសវៀតណាម ដែលមានការចូលរួមពីប្រតិភូថ្នាក់រដ្ឋមន្រ្តីពីប្រទេសកម្ពុជា ចិន មីយ៉ាន់ ថៃ ឡាវ ហ្វីលីពីន, រដ្ឋបាល អនុវត្តច្បាប់គ្រឿងញៀន សហរដ្ឋ អាមេរិក, នគរបាល សហព័ន្ធ អូស្រ្តាលី និងអង្គការ UNODCបាន
ចេញនូវសេចក្តីថ្លែងការណ៍ រួមដែលមានខ្លឹមសារ ចំនួន៨ចំណុច មានជាអាទិ៍ : ១.ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ អន្តរជាតិ ។២.ជំរុញ ការផ្លាស់ប្តូរព័ត៌មានស៊ើបអង្កេត/ព័ត៌មានក្នុងចំណោមប្រទេសនិងអង្គការនានាក្នុងលក្ខណ:ជាក់លាក់ត្រឹមត្រូវទាន់ពេល។៣.ពិចារណា ពីលទ្ធភាពក្នុងការធ្វេីយុទ្ធនាការថ្នាក់ជាតិស្តីពីបង្ការ បង្រ្កាបឧក្រឹដ្ឋកម្មគ្រឿងញៀន។ ៤.បង្កើតការស៊ើបអង្កេតរួមគ្នាទាក់ទងនឹងឧក្រឹដ្ឋកម្មឆ្លងដែន។៥.អនុវត្តន៍ យុទ្ធសាស្រ្តត្រួតពិនិត្យសារធាតុគីមីផ្សំឲ្យបានហ្មត់ចត់ ទប់ស្កាត់ការបង្វែរសារធាតុគីមីផ្សំទៅផលិតគ្រឿងញៀនខុសច្បាប់។ ៦.ពិនិត្យ ពីលទ្ធភាពបង្កើតផ្តល់ជំនួយបច្ចេកទេស ចែករំលែកនូវបទពិសោធន៍ ស្តីពីប្រតិបត្តិការប៉ុស្តិ៍ត្រូតពិនិត្យគ្រឿងញៀននៅតំបន់ជាប់ត្រីកោណមាស។ ៧.បង្កើនប្រសិទ្ធភាពប្រតិបត្តិការ យន្តការសហប្រតិបត្តិការអន្តរជាតិដែលមានស្រាប់គ្រប់គ្រងគ្រឿងញៀន។ ៨.ស្វាគមន៍ ចំពោះ ភាពឈ្លាសវៃរបស់អាស៊ានក្នុងការត្រួតពិនិត្យគ្រឿងញៀនដែលចែករំលែកជាមួយប្រទេសផ្សេៗលើលោក។
សូមបញ្ជាក់ថាកាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តម សេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន អមដំណើរដោយ ឯកឧត្តម នាយឧត្តម សេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន បានដឹកនាំប្រតិភូកម្ពុជាអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំ ថ្នាក់រដ្ឋមន្រ្តីស្តីពីការលើក កម្ពស់ប្រសិទ្ធភាពកិច្ចសហ ប្រតិបត្តិការក្នុងការ ប្រយុទ្ធប្រឆាំងនឹង ឧក្រឹដ្ឋកម្ម គ្រឿងញៀនឆ្លងដែន ដែល បាន រៀបចំ ឡើង នៅ ទីក្រុង ហាណូយ ប្រទេសវៀតណាម ៕

អត្ថបទដែលជាប់ទាក់ទង