កម្ពុជា-ចិនផ្តល់ក្តីស្រឡាញ់រួមគ្នាក្រោមពន្លឺព្រះចន្ទមិត្តភាពចិន-កម្ពុជានាពីធីសែនព្រះខែ ឆ្នាំ២០១៩

20

វិទ្យុជាតិកម្ពុជា៖  លោកចេម ហួត

ភ្ន្នំពេញ៖កម្ពុជា-ចិនផ្តល់សេចក្តីស្រឡាញ់រួមគ្នាក្រោមពន្លឺព្រះចន្ទមិត្តភាពចិន-កម្ពុជានាពីធីសែនព្រះខែដើម្បីផ្សព្វផ្សាយវប្ប​ធម៌ប្រពៃណី បង្កើនមិត្តភាពរវាងប្រជាជនប្រទេសទាំងពីឲ្យកាន់តែស៊ីជម្រៅថែមទៀត។

ថ្លែងក្នុងវិធីសេចក្តីស្រឡាញ់រួមគ្នាក្រោមពន្លឺព្រះចន្ទមិត្តភាពចិន-កម្ពុជានាពីធីសែនព្រះខែ ឆ្នាំ២០១៩កាល ពីរសៀលថ្ងៃទី ១១ ខែកញ្ញាឆ្នាំ២០១៩ នៅសាលារៀនឈុងជឹង នៃសមាគមចិនខិនៅកម្ពុជា​ កញ្ញា Pan qun fang តំណាងការិយាល័យ នៃទវិទ្យុទូរទស្សន៍ក្វាងស៊ីចិនប្រចាំកម្ពុជាមានប្រសាសន៍ថា  កម្មវិធីនេះ គាំទ្រដោយវិទ្យុ ទូរទស្សន៍ ក្វាងស៊ីចិន និងអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ហើយរៀបចំដោយវិទ្យុសំឡេងឈូងសមុទ្រ ប៉ៃ ពូ (Bei Bu)ក្វាងស៊ី និងសាលារៀនឈុងជឹងនៃសមាគមចិនខិនៅកម្ពុជា។

កញ្ញា Pan pun fang តំណាងការិយាល័យ នៃទវិទ្យុទូរទស្សន៍ក្វាងស៊ីចិនប្រចាំកម្ពុជា

កញ្ញាបន្តថា ប៉ុន្មានឆ្នាំកម្លងមក កម្មវិធី“សេចក្តីស្រឡាញ់រួមគ្នាក្រោមពន្លឺព្រះចន្ទ” “ ព្រះចន្ទតែមួយមានសេចក្តីស្រឡាញ់ តែមួយ” ត្រូវបានរៀបចំឡើងនៅតាមសាលាចិននានាក្នុងរាជធានីភ្នំពេញជាបន្តបន្ទាប់ ។ ឆ្នាំនេះ ក៏ដូចឆ្នាំមុនៗដែរ កម្មវិធី សេចក្តីស្រឡាញ់រួមគ្នាក្រោមពន្លឺព្រះចន្ទមិត្តភាពចិន-កម្ពុជានាពីធីសែនព្រះខែ នឹងអាចរួមចំណែកក្នុងការផ្លាស់ប្តូរ វប្បធម៌​​ប្រទេសទាំងពីរ និងជួយជំរុញបន្ថែមខ្លឹមសារសម្បូរបែបទៀតក្នុងការផ្លាស់ប្តូរវប្បធម៌រវាងចិននិងកម្ពុជា។

កម្មវិធីនេះមាន សម្តែងសិល្បៈ ដោយដោយសិស្សសាលារៀនឈុងជឹង បង្ហាញពីលក្ខណៈពិសេសរបស់ចិនដូចជា​របាំខ្សែ​ស្រឡាយម្ជុលនៅក្នុងដៃរបស់ម្តាយ និងសណ្តែកក្រហមជាដើម​។ក្រៅពីនេះក៏មានកម្មវិធីឆ្លើយ​សំនួរឈ្នះរង្វាន់ក្រោម​ប្រធានបទ​​ប្រទេស​​ចិនដ៏ស្រស់ស្អាត ក្វាងស៊ីដ៏ស្រស់ស្អាត  ដើម្បីបង្កើនចំណេះដឹងពីវប្បធម៌ប្រពៃណីនិងពិធីបុណ្យចិន ក៏ដូចជាបានស្គាល់ប្រទេសចិននិងក្វាងស៊ីដ៏ស្រស់ស្អាតផងដែរ។ នៅក្នុងទំនៀមទម្លាប់ប្រពៃណីបុណ្យចិន ប្រជាជន​​ចិននឹងបរិភោគនំព្រះខែ និងទស្សនាព្រះច័ន្ទជាមួយក្រុមគ្រួសារ នៅថ្ងៃបុណ្យសែនព្រះខែ នៅថ្ងៃទី ១៥ តាមច័ន្ទគតិ។ ប្រទេសចិនមានពាក្យនិយាយថា “ទំនាក់ទំនងបានឱ្យសាច់ញាតិកាន់តែជិតស្និទ្ធ កាន់តែស្រឡាញ់គ្នា ” ។

លោកស្រី Zhou Jiemming នាយិការសាលារៀន ឈុង ជឹង

លោកស្រី Zhou Jiemming នាយិការសាលារៀនឈុង ជឹង នៃសមាគមចិនខិនៅកម្ពុជាបានបង្ហាញការ​​សប្បាយរីក​​រាយចំពោះកម្មវិធីនេះ ព្រោះបានរឹតចំណងមិត្តភាពកម្ពុជាចិនឲ្យកាន់តែរឹងមាំ និងជាគំរូល្អដល់កូនសិស្សដែលរៀននៅ​​ទីនេះឲ្យស្គាល់​ពីប្រទេសចិននិងកម្ពុជាចាប់តាំងពីពេលនេះទៅ។

សូមបញ្ជាក់ថា ពិធីសែនព្រះខែមិនត្រឹមតែជាពិធីបុណ្យប្រពៃណីដ៏សំខាន់មួយនៅក្នុងប្រទេសចិនប៉ុណ្ណោះទេ វាក៏ជាពិធី          បុណ្យ ​​ដ៏​​សំខាន់សម្រាប់ប្រជាជនចិនដែលរស់នៅក្នុងតំបន់អាស៊ានផងដែរ។ ចាប់តាំងពីបានរៀបចំលើកដំបូងក្នុងឆ្នាំ ២០១១ រហូតមកដល់ពេលនេះ សេចក្តីស្រលាញ់រួមគ្នាក្រមពន្លឺព្រះចន្ទ កម្មវិធីមិត្តភាពចិន-កម្ពុជានាពិធីសែនព្រះខែបាន​​ត្រូវធ្វើឡើង​នៅប្រទេសអាស៊ានជាច្រើនដូចជាកម្ពុជា ឡាវ ថៃ មីយ៉ាន់ម៉ា និងវៀតណាមជាដើម៕

អត្ថបទដែលជាប់ទាក់ទង