កម្ពុជា -វៀតណាម -ឡាវ បើកកិច្ចប្រជុំស្តីពីកិច្ចសហ ប្រតិបត្តិត្រួតពិនិត្យគ្រឿងញៀន

50

វិទ្យុជាតិកម្ពុជា៖ដោយលោក លឹម តុហួត៖


ទីក្រុងហាណូយ ៖ ឯកឧត្តម នាយឧត្តម សេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន អមដំណើរដោយ ឯកឧត្តម នាយ ឧត្តម សេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំង គ្រឿង ញៀន បានដឹកនាំប្រតិភូកម្ពុជា ដែលមានសមាសភាពជា មន្រ្តី ជាន់ ខ្ពស់ ជាតំណាង ក្រសួងសុខាភិបាល ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អគ្គស្នង ការដ្ឋាននគរ បាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស មន្ទីរប្រឆាំង គ្រឿង ញៀន អភិបាលរង ប្រធានលេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តនិងស្នងការរង នគរបាលខេត្តជាប់ព្រំដែន កម្ពុជា-ឡាវ និងកម្ពុជា-វៀតណាម សរុបចំនួនជាង៣០នាក់ ទៅចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្រ្តី ត្រីភាគី ទ្វេភាគីលើកទី១៨ កម្ពុជា វៀតណាម ឡាវ ស្តីពីកិច្ចសហ ប្រតិបត្តិត្រួតពិនិត្យគ្រឿងញៀន ត្រូវ បាន រៀបចំ ឡើង នៅ ទីក្រុង ហាណូយ ប្រទេសវៀតណាម ពីថ្ងៃទី១១ដល់ថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០១៩ ។
ឯកឧត្តម ឧត្ដមសេនីយ៍ ឯ ក នាក់ យុទ្ធា អគ្គលេខាធិការ រង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់ឲ្យដឹង ថា កិច្ចប្រជុំ ធ្វើជាទៀងទាត់ផ្លាស់ប្តូរវេនធ្វើម្ចាស់ផ្ទះ ។
ឯកឧត្តម បន្តថាកិច្ចប្រជុំលើកទី១៨ នេះបានធ្វើការពិនិត្យ ពិភាក្សា លើបញ្ហាជារួមមួយចំនួនដូចជា៖១.សភាពការណ៍គ្រឿងញៀន និង ស្ថានភាពបទល្មើស គ្រឿង ញៀនក្នុងប្រទេសទាំងបី ពិសេសនៅតាមតំបន់ព្រំដែន។២.លទ្ធផល នៃកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមកលើជំនាញសំខាន់ៗរួមមាន:អនុវត្តច្បាប់ ព្យាបាលស្តារនីតិសម្បទា អប់រំផ្សព្វផ្សាយ ការស៊ើបអង្កេត រួមគ្នានិងការចែករំលែកផ្លាស់ប្តូរព័ត៌មានឱ្យគ្នាទៅវិញទៅមក។ ៣.កិច្ចសហការបង្រ្កាបបទល្មើសគ្រឿងញៀន តាមបណ្តាយ ព្រំដែនក្នុងពេលកន្លងមក។៤.ការផ្ទៀងផ្ទាត់ និងពិនិត្យព័ត៌មាន, ការបង្កើតករណី ស៊ើប អង្កេត គ្រឿង ញៀនដោយផ្អែកលើបញ្ជីឯកសារ , ការកត់ត្រា មុខសញ្ញាសង្ស័យដែលបានផ្តល់ដោយប្រទេសសមាជិក
៥.អនុសាសន៍ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុង ពេល អនា គត៕

អត្ថបទដែលជាប់ទាក់ទង