សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករជិត២ម៉ឺននាក់នៅខេត្តកំពង់ស្ពឺ

56

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ជៀង យ៉ារ៉េត៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែ សីហាឆ្នាំ២០១៨នេះ  បានអញ្ជើញចុះជួបសំណេះសំ ណាលជាមួយបងប្អូនកម្មករនិយោជិតចំនួន ១៨,៤៦៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៤ នៅក្នុងខេត្តកំពង់ស្ពឺ ដែលពិធីជួបសំណេះសំណាលនេះធ្វើឡើងនៅភូមិស្នោរទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

តាមរបាយការណ៍របស់ឯកឧត្តមអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា រោងចក្រ សហគ្រាសទាំង១៤ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីចូលរួមកិច្ចសំណេះសំណាលនេះ គឺវិនិយោគដោយអ្នកវិនិយោគមកពីប្រទេសចិនចំនួន៩ កូរ៉េចំនួន៤ និងជប៉ុនចំនួន១។ រោងចក្រទាំងនោះរួមមាន៖ រោងចក្រកាត់ដេរសម្លៀកបំពាក់, រោងចក្រផលិតកាបូប និងរោង ចក្រផលិតចំណីសត្វ។ ផលិតផលដែលផលិតក្នុងរោង ចក្រ សហគ្រាសទាំងអស់នេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។

ឯកឧត្តមរដ្ឋមន្ត្រី បានអះអាងថា រោងចក្រ សហគ្រា សនៅតំបន់នេះ បានបង្កើតនូវមុខរបរ និងការងារបន្ថែមជាច្រើន ងាយស្រួលដល់យុវជនក្នុងការរកការងារធ្វើក្នុងមូលដ្ឋានរបស់ខ្លួនដូចជា របរជួលផ្ទះ លក់ម្ហូបអាហារ កា រដឹកជញ្ជូន និងសេវាកម្មផ្សេងៗទៀត រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ។

ខេត្តកំពង់ស្ពឺ ជាខេត្តកសិកម្មមួយ ហើយធ្លាប់ជាតំ បន់សមរភូមិប្រយុទ្ធកាលពីសម័យសង្គ្រាម។ ក្រោយ ពេលសង្គ្រាមបានបិទបញ្ចប់ទាំងស្រុងក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នៅអំឡុងឆ្នាំ ១៩៩៦ ខេត្តកំពង់ស្ពឺបានក្លាយទៅជាខេត្តមួយមានសក្តានុពលខ្ពស់សម្រាប់ការធ្វើកសិកម្ម និងឧស្សាហកម្ម ហើ យទទួលបានការទាក់ទាញវិនិយោគលើវិស័យឧស្សាហ កម្ម និងកសិ-ឧស្សាហកម្មនិងជាច្រកសេដ្ឋកិច្ចភ្នំពេញ ឆ្ពោះទកំពង់ផែខេត្តព្រះសីហនុផងដែរ។

បើតាមឯកឧត្តម អ៉ិត សំហេង បានឲ្យបានដឹងថា មក ដល់ពេលបច្ចុប្បន្ន ខេត្តកំពង់ស្ពឺមានរោងចក្រ សហគ្រា ស និងគ្រឹះស្ថានចំនួន២២៨ មានកម្មករ និយោជិតជាង ១០២,០០០នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ២៤៧ លានដុល្លារក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន១០៩ មានកម្មករ និយោជិតចំនួនជាង ៩៦,៥០០នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ២៣២លានដុល្លារក្នុងមួយ ឆ្នាំ។

ឯ.ឧ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា ជីវៈ បានចាត់ទុកការអភិវឌ្ឍនៅក្នុងខេត្តកំពង់ស្ពឺ គឺជាជោគជ័យនៃគោលនយោបាយទាក់ទាញវិនិយោគ, ការពង្រាយរោងចក្រនៅតាមមូលដ្ឋានជាប់នឹងប្រជាជន, បង្កើតការងារជូនកម្មករ និយោជិតរបស់រាជរដ្ឋាភិបាល និងជាជោគជ័យក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ, គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា, គោលនយោបាយស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ដែលបាននិងកំពុងប្រែក្លាយខេត្តកំពង់ស្ពឺ ទៅជាតំបន់សេដ្ឋកិច្ចដ៏មានសក្តានុពលមួយដូចខេត្តនានាផងដែរ។

សូមបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២ ០១៧ រហូតដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨នេះ សម្តេ ចតេជោ ហ៊ុន សែន ជួបបងប្អូនប្រធានរដ្ឋបាល ប្រធានក្រុម ប្រធានផ្នែកនិងបងប្អូនកម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធចំនួន៥២លើកដែលមានចំនួនសរុបជិត ៧២០,០ ០០នាក់ ៕

អត្ថបទដែលជាប់ទាក់ទង