ឯកឧត្តម គួច ចំរើន ប្រជុំដោះស្រាយកង្វល់នៃការខ្វះទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃជូនប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ

10

វិទ្យុជាតិកម្ពុជា៖​ ដោយ​ លោក​ ហោ​ សេងគ្រី​ និង​ លោក​ ចន​ ណារិទ្ធ​៖

អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា រដ្ឋបាលខេត្ត បានរិះរកគ្រប់មធ្យាបាយ ដើម្បីដោះស្រាយកង្វល់នៃការខ្វះទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃជូនប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ ទោះបីពេលនេះជារដូវភ្លៀងក៏ដោយ តែតំបន់មួយចំនួនក្នុងក្រុងព្រះសីហនុ នៅតែប្រឈមនិងខ្វះខាតទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ ។ ម្យ៉ាងដោយសារតែខេត្តព្រះសីហនុ ជាតំបន់ខ្ពង់រាប មានកន្លែងខ្ពស់ខ្លះមិនមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ប្រចាំថ្ងៃ ។ 

  ក្នុងកិច្ចប្រជុំជាមួយលោកឧញា កុក អាន ប្រធានក្រុមហ៊ុនអានកូរ (វ៉ធើរសឹបផ្លាយ)  ប្រចាំខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ  នៅ  ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ឯកឧត្តម គួច ចំរើន អភិបាល នៃគណ: អភិបាលខេត្តព្រះសីហនុបានជំរុញឱ្យក្រុមហ៊ុន អានកូ (វ៉ធើរសឹបផ្លាយ)  បង្កើនសមត្ថភាពផលិតទឹកស្អាតបន្តចែកចាយជូនប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុឱ្យបានគ្រប់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនៅពេលបច្ចុប្បន្ន ។ឯកឌត្តមបានបញ្ជាក់ថា ដោយសាររយ:ពេលពីរឆ្នាំចុងក្រោយនេះ កំណើនការអភិវឌ្ឍក្នុងក្រុងព្រះសីហនុ កើនឡើងយ៉ាងគំហុក កំណើននៃការប្រើប្រាស់ទឹកស្អាតមានការកើនឡើងផងដែរ ។ដូច្នេះទាមទាឱ្យក្រុមហ៊ុនបង្កើនការផលិតនិងចែកចាយបន្ថែមអាងទប់ទឹក ដើម្បីសហការជាមួយអង្គភាពរដ្ឋាករទឹកខេត្តព្រះសីហនុឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្អាត នាពេលបច្ចុប្បន្ន និងទៅអនាគត ។ 

ចំពោះកិច្ចពិភាក្សាបញ្ហាប្រឈមកង្វះទឹកស្អាតប្រើប្រាស់ជូនប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ នេះ

  លោកឧកញ៉ា កុក អាន ប្រធានក្រុមហ៊ុន អានកូ (វ៉ធើរសឹបផ្លាយ)  បានបញ្ជាក់ថា ក្រុមហ៊ុនបាននឹងកំពុងបង្កើនការតបណ្តាញទុយោ មេមានមុខកាត់ចាប់ពី ៤០០ រហូតដល់ ៦០០ ជាច្រើនខ្សែ និងបង្កើនការសាងសង់អាងផលិតទឹករហូតដល់ ១០០.០០០ម៉ែត្រគីប និងបន្តចែកចាយទឹកមកក្នុងខេត្តព្រះសីហនុ ក្នុងមួយថ្ងៃ ១០.០០០ម៉ែត្រគីប ក្នុងឆ្នាំ២០១៦  និង ៣៥.០០០ម៉ែត្រគីប ក្នុងឆ្នាំ២០១៩ នេះ ។ 

     លោកឧកញ៉ាបន្ត ថាបច្ចុប្បន្នក្រុមហ៊ុនមានស្ថានីយផលិត ទឹកស្អាតមួយ ស្ថានីយទប់ទឹក និងចែកចាយទឹកមួយនៅជិតរោងចក្រ RCI ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ  ព្រមទាំងមានគម្រោងសាងសង់ស្ថានីយទី៣ ទប់ទឹកនៅពេលខាងមុខដើម្បីបង្កើនបរិមាណទឹកចែកចាយជូនប្រជាពលរដ្ឋ និងទីតាំងអាជីវកម្មនានាក្នុងក្រុងព្រះសីហនុ និងបណ្តាស្រុកមួយចំនួន មានដូចជា ស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ។ 

   សូមបញ្ជាក់ថាក្នុងកិច្ចប្រ ជុំកាលពីព្រឹថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៩ក្រុមហ៊ុន អានកូ (វ៉ធើរសឹបផ្លាយ)  បានឯកភាពតាមការណែនាំរបស់អភិបាលខេត្តព្រះសីហនុ បង្កើនការផលិតផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋតាមតម្រូវការប្រើប្រាស់របស់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុទាំងមូល 

អត្ថបទដែលជាប់ទាក់ទង