ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថ្កោលទោសការវាយប្រហារភេរវកម្មនៅអាហ្វហ្គានីស្ថាន

21

អាហ្វហ្គានីស្ថាន៖ ក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃព្រហស្បតិ៍បានថ្កោលទោសចំពោះការវាយប្រហារភេរវកម្មជាបន្តបន្ទាប់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន   ក្រុមប្រឹក្សាបានថ្កោលទោសការវាយប្រហារក្នុងខេត្តមួយចំនួននៅថ្ងៃព្រហស្បតិ៍  និងក្នុងទីក្រុងកាប៊ុលនិងខេត្តមួយ​កាលពីថ្ងៃអង្គារ។ ក្រុមតាលីបង់បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារទាំងអស់នេះដែលការវាយប្រហារនីមួយៗបណ្តាលឱ្យស្លាប់ជនស៊ីវិលជាច្រើននាក់។

សមាជិកក្រុមប្រឹក្សាសន្តិសុខបាន​ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារជនរងគ្រោះនិងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន។

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (២០.០៩.១៩)

អត្ថបទដែលជាប់ទាក់ទង