ប៉ូលីសហុងកុងបានធ្វើទារុណកម្មនិងវាយបាតុករ

27

ហុងកុង៖ អង្គការលើកលែងទោសអន្តរជាតិបានចោទប្រកាន់នៅក្នុងរបាយការណ៍ថ្មីមួយថាប៉ូលីសហុងកុងបានវាយដំក្រុមបាតុករដែលគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុងពេលឃុំឃាំងនិងបានប្រព្រឹត្តនូវអំពើទារុណកម្មក្នុងកំឡុងពេលបាតុកម្មនាពេលថ្មីៗនេះ   ដែលអាចបង្កជាភាពវឹកវរបន្ថែមទៀត។

អង្គការនេះបាននិយាយថារបាយការណ៍មួយ  បន្ទាប់ពីមានការស៊ើបអង្កេត​ រួមមានបទសម្ភាសន៍ជាមួយ​បាតុករដែលត្រូវបានចាប់ខ្លួនចំនួន ២១ នាក់   បុគ្គលិកថែទាំសុខភាពដែលបានព្យាបាលក្រុមបាតុករ   និងមេធាវីដែលតំណាងឱ្យអ្នកដែលត្រូវបានឃុំខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ   ប៉ូលីសក្រុងហុងកុងបាននិយាយថាមន្រ្តីប៉ូលីស​បានធ្វើការព្រមានថានឹងប្រើប្រាស់កម្លាំងនៅពេលមានកាលៈទេសៈណាដែលចំាបាច់ ​ក្នុងពេលដែលអាជ្ញាធរបានជំរុញឲ្យសមត្ថកិច្ចត្រូវអនុវត្ត​ការអត់ធ្មត់ខ្ពស់គ្រប់ពេល ។

អត្ថបទ ឆាយ វីកាល

ប្រភព ប្លូមប៊ឺច (២០.០៩.១៩)

អត្ថបទដែលជាប់ទាក់ទង