មន្ដ្រីជាន់ខ្ពស់ការបរទេសប្រទេសរ៉ូវ៉ាន់ដា និងហ្គីណេ ស្នើដល់កម្ពុជាគាំទ្រចំពោះបេក្ខភាពជា អគ្គលេខាធិការនៃក្រុមប្រទេសនិយាយភាសាបារាំង

54

វិទ្យុជាតិកម្ពុជា៖ ដោយ លោក អាត ចន្ធូ៖

រដ្ឋមន្រ្តីការបរទេសនៃប្រទេសរ៉ូវ៉ាន់ដា និងប្រទេសហ្គីណេ មកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកការគាំទ្រពីប្រទេសកម្ពុជា ចំពោះបេក្ខភាពលោកជំទាវ ល្វីស មុស៊ីគីវ៉ាបូ ជាអគ្គលេខាធិការអង្គការនៃក្រុមប្រទេសនិយាយភាសាបារាំង។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួយរវាង ឯកឧត្តមទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ជាមួយលោកជំទាវ ល្វីស មុស៊ីគីវ៉ាបូ រដ្ឋមន្រ្តីការបរទេស កិច្ចសហប្រតិបតិ្តការ និងសហគមន៍អាហ្វ្រិកបូព៌ា នៃសាធារណរដ្ឋរ៉ូវ៉ាន់ដា និងឯកឧត្តម ម៉ាម៉ាឌី ទូរ៉េ រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋហ្គីណេ នៅកម្ពុជា កាលពីព្រឹកថ្ងៃទី ៩ ខែសីហា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងការបរទេស ឯកឧត្តម កេត សោផាន់ អ្នកនាំពាក្យសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិបានឲ្យដឹងថា ចំពោះដំណើរទស្សនកិច្ចរបស់លោកជំទាវ ល្វីស មុស៊ីគីវ៉ាបូ និងឯកឧត្តម ម៉ាម៉ាឌី ទូរ៉េ នៅកម្ពុជាលើកនេះគឺដើម្បីពិភាក្សាផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអង្គការក្រុមប្រទេសនិយាយភាសាបារាំង និងការស្វែងរកការគាំទ្ររបស់កម្ពុជា ចំពោះបេក្ខភាពលោកជំទាវ ល្វីស មុស៊ីគីវ៉ាបូ ជាអគ្គលេខាធិការអង្គការក្រុមប្រទេសនិយាយភាសាបារាំង។

សូមបញ្ជាក់ថាចំពោះការបោះឆ្នោតជ្រើសរើសអគ្គលេខាធិការអង្គការក្រុមប្រទេសនិយាយភាសាបារាំង នឹងប្រព្រឹត្តទៅពីថ្ងៃទី ១១ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ នៅប្រទេសអាម៉េនី។

អត្ថបទដែលជាប់ទាក់ទង