អភិបាលរាជធានីភ្នំពេញ ប្រកាសស្ថាបនាផ្លូវ ដាក់ភ្លើង ដាក់លូ និងទឹកស្អាតជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ

70

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

រាជធានីភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ប្រជាពលរដ្ឋ៣៣០នាក់ រស់នៅក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តម ឃួង ស្រេង បានប្រកាសស្ថាបនាផ្លូវតភ្ជាប់ពីផ្លូវលេខ៣៧១ចូលក្នុងភូមិ មានប្រវែង១៣៣០ម៉ែត្រ និងទទឹង៨ម៉ែត្រ ដាក់ប្រពន្ធ័លូសង់ខាង ជុំរុញតភ្ជាប់ប្រពន្ធ័ទឹកស្អាត និងភ្លើងបំភ្លឺផ្លូវផងដែរ ។

អត្ថបទដែលជាប់ទាក់ទង