ការផ្តល់ភ្លើងខៀវរបស់លោកត្រំាទៅឲ្យប្រទេសទួរគីធ្វើឲ្យមានការបារម្ភចំពោះជោគវាសនាអ្នកទោសជាក្រុមអាយស៊ីស

15

ទួរគី៖ ការអនុញ្ញាតរបស់ប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា ឲ្យប្រទេសទួគីបើកប្រតិបត្តិការយោធានៅក្នុងតំបន់ភាគខាងជើងប្រទេសស៊ីរី និងការដកទាហានអាមេរិកចេញពីតំបន់នោះ បានបង្កឲ្យមានការបារម្ភចំពោះជោគវាសនារបស់អ្នកទោសជាក្រុមរដ្ឋឥស្លាម ហៅកាត់ថា អាយស៊ីសរាប់ពាន់នាក់ ដែលកំពុងតែឃុំឃំាង ក្នុងជំរុំឃុំឃំាងក្នុងតំបន់នោះ ។

ជំរុំឃុំឃំាងនោះ ត្រូវបានសាងសង់ឡើង ដោយទាហានស៊ីរីមានដើមកំណើតពីក្រុមជនជាតិភាគតិចឃឺដ ក្នុងពេលប្រយុទ្ធជាមួយក្រុមអាយស៊ីស ។ បច្ចុប្បន្ន មានអ្នកទោសដែលចាត់ទុកថាជាក្រុមអាយស៊ីសចំនួន ១១.០០០ នាក់កំពុងតែឃុំឃំាងក្នុងជំរុំនោះ ។

សេតវិមានបានប្រកាសថា ប្រទេសទួគី នឹងទទួករ៉ាប់រងអ្នកទោសទំាងនោះ ។ ប៉ុន្តែ ប្រទេសទួគី មិនទាន់បានបង្ហាញសញ្ញាថា ប្រទេសទួគីយល់ព្រមនឹងទទួលខុសត្រូវ លើអ្នកទោសទំាងនោះ នៅឡើយទេ ។

អត្ថបទ ឆាយ វីកាល
ប្រភព ញីវយកថែម (០៧.១០.០៨)

អត្ថបទដែលជាប់ទាក់ទង