សេតវិមាន មិនសហការជាមួយការស៊ើបអង្កេតពីការចោទប្រកាន់លោកត្រាំ

11

អាមេរិក៖ សេតវិមានបាននិយាយកាលពីថ្ងៃអង្គារនេះថា នឹងមិនសហការជាមួយការស៊ើបអង្កេតដឹកនាំដោយគណបក្សប្រជាធិបតេយ្យទាក់ទងដល់ការចោទប្រកាន់ដែលកំពុងបន្តធ្វើទៅលើប្រធានាធិបតីដូណាល់ត្រាំឡើយ។

មន្ត្រីជាន់ខ្ពស់នៃសេតវិមានបានសរសេរនៅក្នុងលិខិតមួយទៅកាន់ប្រធានសភាលោកស្រី ណានស៊ី ពើឡូស៊ី ​ដែលបានប្រកាសអំពីការចាប់ផ្តើមដំណើរការនៃការចោទប្រកាន់នេះកាលពីថ្ងៃទី ២៤ ខែកញ្ញា។

ដោយអះអាងថាការស៊ើបអង្កេតព្រមទាំងការចោទប្រកាន់នេះបានរំលោភលើច្បាប់រដ្ឋធម្មនុញ្ញ និងបទពិសោធកន្លង​   មន្ត្រីជាន់ខ្ពស់សេតវិមានបានប្រាប់មេដឹកនាំគណបក្សប្រជាធិបតេយ្យថា“លោកស្រីកំពុងព្យាយាមលប់បំបាត់លទ្ធផលនៃការបោះឆ្នោតឆ្នាំ ២០១៦ និងដកហូតដំណែងប្រធានាធិបតីដែលប្រជាជនអាមេរិកដែលបានជ្រើសរើសដោយសេរី​ ។

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (០៩.១០.១៩)

អត្ថបទដែលជាប់ទាក់ទង