ប្រទេសអេហ្ស៊ីប,ក្រិកនិងស៊ីបថ្កោលទោសប្រតិបត្តិការយោធារបស់ទួរគីក្នុងប្រទេសស៊ីរី

11

អេហ្ស៊ីប​៖ កាលពីថ្ងៃអង្គារប្រទេសអេហ្ស៊ីប​​    ប្រទេសក្រិកនិងប្រទេសស៊ីបបានរិះគន់ប្រតិបត្តិការយោធាដែលប្រកាសដោយប្រទេសទួរគីថានឹងត្រូវចាប់ផ្តើមនៅលើទឹកដីប្រទេសស៊ីរី នាពេលឆាប់ ៗ ខាងមុខនេះ ។

ការរិះគន់នេះធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយបន្ទាប់ពីកិច្ចប្រជុំកំពូលត្រីភាគីនៅទីក្រុងគៃរ   ដោយមានការចូលរួមពីប្រធានាធិបតីអេហ្ស៊ីប,នាយករដ្ឋមន្រ្តីក្រិកនិងប្រធានាធិបតីស៊ីប។

មេដឹកនាំទាំងបីបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះប្រតិបត្តិការយោធារបស់ទួរគីខុសច្បាប់នៅក្នុងប្រទេសស៊ីរីដោយថ្កោលទោសយ៉ាងខ្លាំងចំពោះរាល់ការប៉ុនប៉ងរបស់ទួរគីដើម្បីបំផ្លាញបូរណភាពទឹកដីរបស់ប្រទេសស៊ីរី។

កាលពីថ្ងៃអង្គារក្រសួងការពារជាតិទួ​គីបាននិយាយថាកងទ័ពទួ​គីបានបញ្ចប់ការរៀបចំទាំងអស់សម្រាប់ធ្វើប្រតិបត្តិការយោធានៅភាគខាងកើតនៃទន្លេអឺប្រាតក្នុងប្រទេសស៊ីរីដើម្បីបង្កើតជាតំបន់សុវត្ថិភាពមួយ នៅទៅនោះ  ។

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (០៩.១០.១៩)

អត្ថបទដែលជាប់ទាក់ទង