អគ្គនាយកដ្ឋានកាំកុងត្រូលគ្រោងនឹងដាក់ពង្រាយរថយន្តមន្ទីរពិសោធន៍ចល័តនៅគ្រប់រាជធានីខេត្តទូទាំងប្រទេ

15

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត
ភ្នំពេញ៖អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្មគ្រោងនឹងបំពាក់រថយន្តមន្ទីរពិសោធន៍ចល័តនៅគ្រប់រាជធានីខេត្តទូទាំងប្រទេសដើម្បីត្រួតពិនិត្យចំណីអាហារ និងទំនិញគ្រប់ប្រភេទកុំអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
ក្នុងពិធីប្រគល់រថយន្តមន្ទីរពិសោធន៍ចល័តចំនួន៤គ្រឿងដល់អគ្គនាយកដ្ឋានកាំកុងត្រួល នាព្រឹកថ្ងៃទី៩ ខែតុលានេះ នៅទីស្តីការក្រសួងពាណិជ្ជកម្មឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា គម្រោងបំពាក់រថយន្តមន្ទីរពិសោធន៍ចល័តខេត្តទូទាំងប្រទេសនេះគឺដើម្បីឱ្យមន្ត្រីកាំកុងត្រូលអាចយកទៅប្រើប្រាស់សម្រាប់ ចុះត្រួតពិនិត្យគុណភាពចំណីអាហារ ទំនិញ និងចុះវាស់បរិមាណសាំងនៅតាមហាងសាំងនៅទូទាំងប្រទេស។ ការជំរុញឱ្យមានរថយន្តមន្ទីពិសោធន៍រចល័តនេះស្របពេលដែលកម្ពុជា កំពុងដំណើរអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពីការពារដែលគ្រោងនឹងចេញនៅពេលខាងមុខនេះក្នុងគោលបំណងការពារសុខភាពសាធារណៈ និងអ្នកប្រើប្រាស់ប្រកបដោយតម្លាភាព និងត្រឹមត្រូវ។
ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក កាំកុងត្រូល នៃក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា នៅពេលមានរថយន្តមន្ទីរពិសោធន៍ចល័តគ្រប់រាជធានីខេត្ត នឹងធ្វើឱ្យសកម្មភាពចុះត្រួតពិនិត្យគុណភាពទំនិញ និងទទួលបានលទ្ធផលល្អជាងមុន។
«ឥឡូវនេះថ្វីត្បិតតែមានរថយន្តពិសោធន័ចល័តផ្នែកម្ហូបអាហារចំនួន៤ គ្រឿងនិងសម្រាប់ប្រេងឥន្ទៈ១គ្រឿងមែន…មានរថយន្តពិសោធន៍គ្រប់ៗខេត្ត»។
ឯកឧត្តមបញ្ជាក់ថា មន្ត្រីកាំកុងត្រូល និងបង្កើនការត្រួតពិនិត្យចំណីអាហាទំនិញផ្សេងៗ នៅតាមទីផ្សារទូទាំងប្រទេសដោយមានការចាត់តាំងឱ្យមន្ត្រីប្រចាំការដើម្បីត្រួតពិនិត្យ និងទទួលពាក្យបណ្តឹងពាក់ព័ន្ធនឹងទំនិញក្លែងក្លាយខូចគុណភាព ទំនិញមានលាយសារធាតុគីជាដើម នៅក្នុងប្រតិបត្តិការនេះដែរ មន្ត្រីជំនាញក៏បានឆ្លៀតឱកាសធ្វើការអប់រំដល់អាជីវករ អោយលក់តែទំនិញមានភាព និងមានកាលបរិច្ឆេទត្រឹមត្រូវហើយចំពោះប្រជាពលរដ្ឋក៏ត្រូវយល់ដឹងពីទំនិញដែលមានគុណភាពផងដែរ៕

អត្ថបទដែលជាប់ទាក់ទង