អភិបាលខេត្តព្រះវិហារថ្មីសន្យាជំរុញការបើកច្រកព្រំដែនអានសេះឲ្យក្លាយជាច្រកទ្វារ អន្តរជាតិនៅពេលឆាប់ៗនេះ

38

វិទ្យុជាតិកម្ពុជា៖ លោកហុក សុខរិន

ភ្នំពេញ ៖ អភិបាលខេត្តព្រះវិហារថ្មីសន្យាជំរុញការបើកច្រកព្រំដែនអានសេះឲ្យក្លាយជាច្រកទ្វារ អន្តរជាតិនៅពេលឆាប់ៗនេះ ដើម្បីជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មរវាងខេត្តព្រះវិហារនិងខេត្តឧប៊ុន របស់ប្រទេសថៃឲ្យកាន់តែមានសកម្មភាពរស់វើកដែលជួយបង្កើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិចជាតិ។

ឯកឧត្តមប្រាក់ សុវណ្ណ អភិបាលព្រះវិហារបានប្តេជ្ញានឹងបន្តការចចារជាមួយភាគីថៃ ដើម្បី ធ្វើយ៉ាងណាឈានទៅប្រែក្លាយច្រកព្រំដែនអានសេះឲ្យទៅច្រកព្រំដែនអន្តរជាតិឲ្យបាននៅ ពេលខាងមុខ ដើម្បីឲ្យស្របតាមទិសដៅនៃកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃប្រទេសទំាង២កម្ពុជា និងថៃ។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា ឯកឧត្តមអភិបាលខេត្តបាន អៈអាងថា ការប្រែក្លាយច្រកទ្វារព្រំដែននេះទៅជាច្រកទ្វារព្រំដែនអន្តរជាតិគឺមានសារៈសំ ខាន់ណាស់ ដោយមិនត្រឹមតែជួយសម្រួលដល់ការធ្វើពាណិជ្ជឆ្លងដែននាំចេញនាំចូលទៅវិញ ទៅមកប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្តល់ឱកាសនៃការស្រូបទាញភ្ញៀវទេសចរអន្តរជាតិមកលេងខេត្ត ព្រះវិហារឲ្យបានកាន់តែច្រើនផងដែរ។
សម្លេង«បន្តជំរុញកិច្ចសហការល្អដើម្បីលើកកម្ពស់វិស័យពាណីជ្ជកម្មតាមបណ្តោយ ព្រំដែន ជាពិសេសច្រកទ្វារអានសេះ ហើយខេត្តមានបំណងតម្លើងច្រកទ្វារនេះទៅជាច្រកទ្វារ អន្តរជាតិផងដែរនៅពេលអនាគត ហើយខេត្តនឹងជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត តាមបណ្តោយព្រំដែន ដើម្បីបង្កលក្ខណៈងាយស្រួលដល់គ្រួសារយុទ្ធជន និងប្រជាពលរដ្ឋ ដែលរដ្ឋនៅតាមព្រំដែន»
ឯកឧត្តមអភិបាលខេត្តបានអៈអាងថា ដើម្បីប្រែក្លាយតំបន់ព្រំដែនមានសន្តិភាព អាជ្ញាធរ ខេត្តនឹងបន្តយកចិត្តទុកដាក់ចំពោះសន្តិសុខសណ្តាប់ធ្នាប់ ទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លង ដែន ដូចជាគ្រឿងញៀន ភេរវកម្មនាំចេញឈើខុសច្បាប់ ការលាងលុយកខ្វក់ជាដើម។ ពិសេស ការបង្កើនការធ្វើទំនាក់ទំនងល្អជាមួយភាគីថៃ រវាងកងកម្លាំងនិងកងកម្លាំង អាជ្ញាធរនិងអាជ្ញាធរ ផ្លាស់ប្តូរទស្សន កិច្ចសិក្សា វប្បធម៌ លេងកីឡាសាមគ្គីនិងអាហារសាមគ្គីជាដើម។
សូមបញ្ជាក់ថា ច្រកអានសេះស្ថិតនៅ ភាគខាងជើងស្រុកជាំក្សាន្ដ មានចម្ងាយពីទី រួមស្រុកប្រមាណ២៤គីឡូម៉ែត្រលើខ្នងភ្នំដងរែកជាប់នឹងព្រំប្រទល់ខេត្ដឧប៊ុន ប្រទេសថៃ។
នៅច្រកទ្វារអានសេះនាពេលបច្ចុប្បន្ន ការនាំទំនិញចេញចូលទៅដោះដូររវាងប្រជាជនទាំងពីរប្រទេស កម្ពុជា និងថៃ ពុំសូវសកម្មភាពធំដំនៅឡើយទេ មានតែអនុផលព្រៃឈើ គ្រឿងឧបភោគបរិភោគឬសម្ភារៈប្រើប្រាស់មួយចំនួនប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង