ក្រសួងទេសចរណ៍ និងក្រសួងកិច្ចការនារីបង្ហាញថាស្រ្តីមានសក្តានុពលខ្ពស់ចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ឱ្យរីកចំរើន

20

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជាបង្ហាញថាស្រ្តីមានសក្តានុពលខ្ពស់ក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ឱ្យរីកចំរើនខណៈបច្ចុប្បន្ននេះស្រ្តីកំពុងបំពេញការងារនៅក្នុងវិស័យនេះទទួលបានការឱ្យតម្លៃខ្ពស់ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ថ្លែងក្នុងកម្មវិធីសិក្ខាសាលាចែករំលែកបទពិសោធន៍នារីឆ្នើមផ្នែកឯកជនក្នុងវិស័យទេសចរណ៍នៅទីស្នាក់ការគណៈកម្មការជាតិអូឡាំពិក នាថ្ងៃទី០៩ខែតុលានេះឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍មានប្រសាសន៍ថា ស្រ្តីជាធនធានដ៏មានសក្តានុពលនៅក្នុងវិស័យ ទេសចរណ៍ ជាភាគីពាក់ព័ន្ធដ៏សំខាន់ដែលមិនអាចខ្វះបាន និងបានរួមចំណែកដ៏សកម្មក្នុងការលើកស្ទួយកម្រិតជីវភាពគ្រួសារ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ  ព្រោះស្រ្តីខ្មែរ មានភាពទន់ភ្លន់ រុះរាយរាក់ទាក់ មានភាពអតធ្មត់ខ្ពស់។

សំឡេង៖«ក្នុវិស័យទេសចរណ៍បានបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជាដោយផ្ទាល់ប្រមាណ៦២ម៉ឺននាក់ ក្នុងស្រ្តីមានប្រមាណ ៦០ភាគរយ ដែលកំពុងបំរើការក្នុងឧស្សាហកម្មទេសចរណ៍ស្រ្តីបានចូលលើកស្ទួយសេដ្ឋកិច្ចជាតិ»

លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី មានប្រសាសន៍ថា ស្រ្តី មានភាពប៉ិនប្រសព្វខ្ពស់ក្នុង ការច្នៃប្រឌិត ដែលជាសក្កានុពលដ៏ធំមួយក្នុងការទាក់ទាញចំណាប់អារម្មណ៍ របស់ភ្ញៀវទេសចរ ព្រោះទេសចរជាស្រ្តី មានចំនួនជិតពាក់កណ្តាល នៃទេសចរសរុបដែលបានមកដល់កម្ពុជា។  ដូច្នេះការបង្កើនចំនួន និងតួនាទី របស់ស្រ្តីក្នុងវិស័យទេសចរណ៍ ពិតជាចាំបាច់ ដើម្បីបំពេញ តម្រូវការរបស់ភ្ញៀវទេសចរជា ស្រ្តីទាំងនោះ ។

តាមការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា ទេសចរជាស្រ្តីមានភាព ជឿជាក់ខ្ពស់ទៅលើសហគមន៍ទេសចរ រឺក្រុមហ៊ុនទេសចរ ដែលមានស្រ្តីជាអ្នកដឹកនាំ ដោយហេតុថា ស្រ្តីអាចយល់ពីតម្រូវការ និងបញ្ហាប្រឈមរបស់ ស្រ្តីដូចគ្នា ជាជាងបុរស ហើយស្រ្តីដែលជាម្ចាស់សហគមន៍ទេសចរមានការគិតគូរខ្ពស់ ពីសុវត្ថិភាព និងភាពងាយ រងគ្រោះរបស់ស្រ្តីជាទេសចរផងដែរ។ លើសពីនេះ ការជំរុញឱ្យ មានស្រ្តីជាថ្នាក់ដឹកនាំក្នុង វិស័យទេសចរណ៍ ទាំងផ្នែកឯកជន និងសាធារណៈ ជាចលករមួយដែលមិនអាចខ្វះបានដើម្បីរួមចំណែកក្នុងការពង្រឹង និងផ្តល់ភាពជាគំរូដល់ស្រ្តីជាអ្នកបំរើសេវាកម្មទេសចរណ៍ ។ នៅពេលដែល ចំនួនស្រ្តីជាថ្នាក់នាំក្នុងវិស័យនេះមានការកើនឡើង បញ្ហា និងតម្រូវរបស់ ស្រ្តីជាអ្នកបំរើសេវាកម្មទេសចរណ៍ នឹងត្រូវបានគិតគូរយ៉ាងហ្មត់ចត់

អត្ថបទដែលជាប់ទាក់ទង