ព្រឹទ្ធសភាបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាដើម្បីពិនិត្យសំណើរបស់រដ្ឋសភាពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់សំខាន់៥

18

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត 

ភ្នំពេញព្រឹទ្ធសភាបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាដើម្បីពិនិត្យសំណើរបស់រដ្ឋសភាពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់សំខាន់៥ដើម្បីបំរើផលប្រយោជន៍ជាតិ និងប្រជាជន។

នាថ្ងៃទី៩ខែតុលា ឆ្នាំ២០១៩ នៅវិមានព្រឹទ្ធសភា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលមានរបៀបវារៈ៖ ១- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជានិងអង្គការហាមឃាត់អាវុធគីមី។២- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តី

ពីសំណង់។ ៣- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។ ៤- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។៥- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម។៦- ពិនិត្យ និងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជាលេខៈ០៣៦/១៩ លគ.គក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩។

អង្គប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ព្រឹទ្ធសភា បានស្តាប់របាយការណ៍ ឯកឧត្តម អគ្គលេខាធិការ ព្រឹទ្ធសភា ស្តីពីសំណើរបស់រដ្ឋសភាសុំឱ្យព្រឹទ្ធសភា ពិនិត្យ និងឱ្យយោបល់ ដោយចាត់ទុកជាការប្រញាប់ ហើយដែលស្ថិតក្នុងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មកាជំនាញពាក់ព័ន្ធដូចខាងលើ ដោយអង្គប្រជុំពុំមានផ្តល់យោបល់ពិភាក្សាអ្វីបន្ថែមទៀតនោះ។

អង្គប្រជុំក៏បានអនុម័តយល់ព្រមលើទម្រង់នៃសេចក្តីព្រាងច្បាប់ទាំង៥ខាងលើហើយប្រគល់ជូនគណៈកម្មការដែលជាវិស័យសមត្ថកិច្ច ដើម្បីពិនិត្យសិក្សាដោយចាត់ទុកជាការប្រញាប់ ហើយផ្តល់យោបល់រាយការណ៍ជូនមកគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាវិញ និងអនុម័តយល់ព្រមលើសេចក្តីព្រាងសេចក្តីសម្រេចព្រមទាំងដាក់បញ្ចូលករណីប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី(របៀបវរៈទី៦)ទៅក្នុងរបៀបវរៈប្រជុំព្រឹទ្ធសភានាពេលខាងមុខ និងនីតិវិធីបន្តដូចដែលឯកឧត្តម អគ្គលេខាធិការ បានរាយការណ៍ជូន៕

អត្ថបទដែលជាប់ទាក់ទង