សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករជាង១ម៉ឺន៥ពាន់នាក់នៅរាជធានីភ្នំពេញ

39

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោក ជៀង យ៉ារ៉េត រូបថត លោក អ៊ូ កាណែល ៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែ សីហាឆ្នាំ២០១៨នេះ  បានអញ្ជើញចុះជួបសំណេះសំ ណាលជាមួយបងប្អូនកម្មករនិយោជិតចំនួន ១៥.៣៦៨ នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៧ នៅរាជធានីភ្នំពេញ ដែលពិធីនេះធ្វើឡើងនៅភូមិអន្ងង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមរបាយការណ៍របស់ឯកឧត្តមអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា រោងចក្រ សហគ្រាសទាំង១៧យោបល់ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីចូលរួមកិច្ចសំណេះសំណាលនេះ គឺមកពីខណ្ឌឫស្សីកែវចំនួន៩ ខណ្ឌជ្រោយចង្វាចំនួន៣ ខណ្ឌព្រែកព្នៅចំនួន៤ និងខណ្ឌពោធិ៍សែនជ័យចំនួន១ ដែលមានអ្នកវិនិយោគមកពីប្រទេសចិនចំនួន១២ កូរ៉េ១ ម៉ាឡេស៊ី២ និងកម្ពុជាចំនួន២ ។ ក្នុងនោះមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១២, រោងចក្រផលិតស្បែកជើងចំនួន២,តម្បាញចំនួន១,ផលិតស្រោមដៃចំនួន១ និងរោងចក្របោកគក់ចំនួន១។ ផលិតផលដែលផលិតក្នុងរោងចក្រ សហគ្រាសទាំងអស់នេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។

ឯកឧត្តមរដ្ឋមន្ត្រី បានអះអាងថា រោងចក្រ សហគ្រា សនៅតំបន់នេះ បានបង្កើតនូវមុខរបរ និងការងារបន្ថែមជាច្រើន ងាយស្រួលដល់យុវជនក្នុងការរកការងារធ្វើក្នុងមូលដ្ឋានរបស់ខ្លួនដូចជា របរជួលផ្ទះ លក់ម្ហូបអាហារ កា រដឹកជញ្ជូន និងសេវាកម្មផ្សេងៗទៀត រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនក្នុងមូលដ្ឋាន ។

មកដល់ពេលនេះ រាជធានីភ្នំពេញដែលធ្លាប់ជាទីក្រុងដ៏ខ្ទេចខ្ទាំ ក្រោយថ្ងៃរំដោះ៧មករា១៩៧៩ បានក្លាយជាប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពលបំផុតនសព្រះរាជាណាចក្រកម្ពុជា ដែលមានរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន៤.៤៥៣ មានកម្មករនិយោជិតចំនួនជាង ៧៧ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ១.៨៥៥លានដុល្លារក្នុង១ឆ្នាំ ។

ឯ.ឧ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា ជីវៈ បានចាត់ទុកការអភិវឌ្ឍតំបន់នេះ គឺជាជោគជ័យនៃគោលនយោបាយទាក់ទាញវិនិយោគ, ការពង្រាយរោងចក្រនៅតាមមូលដ្ឋានជាប់នឹងប្រជាជន, បង្កើតការងារជូនកម្មករ និយោជិតរបស់រាជរដ្ឋាភិបាល និងជាជោគជ័យក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ, គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា, គោលនយោបាយស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម។

សូមបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២ ០១៧ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ សម្តេ ចតេជោ ហ៊ុន សែន ជួបបងប្អូនប្រធានរដ្ឋបាល ប្រធានក្រុម ប្រធានផ្នែកនិងបងប្អូនកម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធចំនួន៥៣លើកដែលមានចំនួនសរុបជាង ៧៣៤,០០០នាក់ ៕

អត្ថបទដែលជាប់ទាក់ទង