អង្គការ​ភ្លែន​អន្តរជាតិ​​​​​​ប្រារព្ធ​ទិវាក្មេងស្រី​អន្តរជាតិដើម្បី​បង្ហាញ​ពី​​​​​សក្តានុពលក្មេ​ងស្រី

22

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត  

ភ្នំពេញដើម្បីអបអរទិវាក្មេងស្រីអន្តរជាតិ២០១៩

អង្គការភ្លែនអន្តរជាតិកម្ពុជាបានរៀបចំ​កម្មវិធីមួយដែលមានការ​​ប្រគុំតន្ត្រីដោយមានការចូលរួម

សម្តែងពី ឡរ៉ាម៉ម ក្មេងខ្មែរ អូន និងហ្វាពន្លឺសិល្បៈ ព្រមទាំងមានការតាំងពិព័រណ៍ការងារ​​លើកកម្ពស់សិទ្ឋិក្មេងស្រី នៅផ្សារទំនើបអ៊ីអន១ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ចាប់ពីម៉ោង ២រសៀលរហូតដល់ម៉ោង ៨យប់។ កម្មវិធី​នេះបើក​សម្រាប់​សាធារណជន​ចូលរួមដោយសេរី។​

 

លោកស្រី គ្វីននេត វ៉ង (Gwynneth Wong) នាយកប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជាលើកឡើងថា៖ «កម្មវិធីនេះរៀបចំឡើង​​ក្នុងគោលបំណង​​​ធ្វើការផ្សព្វផ្សាយ​​​ឲ្យបានទូលំទូលាយពីទិវាក្មេងស្រីអន្តរជាតិការបង្ហាញពីសក្តានុពលរបស់ក្មេងស្រីតាមរយៈ​​​ការសម្តែងសិល្បៈក៏ដូចជា​​​ធ្វើការ​ប្រកាសយុទ្ធនាការថ្មីរបស់អង្គការ​ភ្លែនអន្តរជាតិ​កម្ពុជា​ ដែលមានឈ្មោះថាGirls Get Equal (ក្មេងស្រីទទួលបាន​សមភាព)»។

 

យុទ្ធនាការ Girls Get Equal​ ផ្តោតសំខាន់​លើការ​ទាមទារ៖ ()​ ឲ្យ​ក្មេងស្រី​ទទួលបានសិទ្ឋិ​អំណាចក្នុងការសម្រេចចិត្តនូវ​អ្វីដែលប៉ះពាល់ដល់ជីវិតពួកគេ​ () ឲ្យក្មេងស្រីមាន​សេរីភាពក្នុង​ការ​បញ្ចេញមតិយោបល់ដោយមិនមានការភ័យខ្លាច និង​ () ឲ្យមានការផ្សព្វផ្សាយបែប​​វិជ្ជមានពីក្មេងស្រី​​​

អត្ថបទដែលជាប់ទាក់ទង