រាជរដ្ឋាភិបាលចង់បានអ្នកវិនិយោគលើវិស័យកសិកម្មឲ្យកាន់តែច្រើននៅកម្ពុជា

15

រាជរដ្ឋាភិបាលចង់បានអ្នកវិនិយោគលើវិស័យកសិកម្មឲ្យកាន់តែច្រើននៅកម្ពុជា
វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា

ភ្នំពេញ៖ រាជរដ្ឋាភិបាលចង់បានអ្នកវិនិយោគលើវិស័យកសិកម្មឲ្យកាន់តែច្រើននៅកម្ពុជា
ដើម្បីលើកកម្ពស់ផលិតភាពជាតិ និងជីវភាពរបស់ប្រជាកសិករ។
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងនៃគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងខិតខំកៀគរអ្នកវិនិយោគិនជាតិ និងអន្ដរជាតិមកបណ្ដាក់ទុនសាងសង់រោងចក្រផ្នែកឧស្សាសហកម្មនៅកម្ពុជាឲ្យកាន់តែច្រើន ដើម្បីធ្វើការកែឆ្នៃផលិតផលចេញពីភោគផលកសិកម្ម។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី “សក្តានុពលនៃការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមបានបញ្ជាក់ថា ការជំរុញអ្នកវិនិយោគមកបណ្ដាក់ទុកលើវិស័យកសិកម្មនេះ គឺដើម្បីស្វែងរកទីផ្សារសម្រាប់ដំណាំគ្រប់ប្រភេទរបស់កសិករ និងលើកកម្ពស់តម្លៃកសិផលរបស់ប្រជាកសិករ ដែលអាចធ្វើការផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។
ជាមួយគ្នានេះ ឯកឧត្ដមបានអំពាវនាវឲ្យភាគីព័ន្ធគ្រប់ក្រសួងស្ថាប័ន និងវិស័យឯកជនចូលរួមសហការគ្នា ដើម្បីកៀគរអ្នកវិនិយោគគិនមកបណ្ដាក់ទុននៅកម្ពុជា ដែលធ្វើឲ្យបរិយាកាសនៃការវិយោគនៅកម្ពុជាមានភាពល្អប្រសើរឡើងបន្ថែមទៀត។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជានៅខ្វះរោងចក្រកែច្នៃជាច្រើន ដែលធ្វើឲ្យភោគផលនានា របស់កសិករផលិតបានខ្វះទីផ្សារ ហើយនៅពេលខ្លះទៀតបានបង្ខំចិត្តលក់ថោកៗ ឬសល់ចោរ ឥតប្រយោជន៍៕

អត្ថបទដែលជាប់ទាក់ទង