ចិនគំរាមសងសឹកបើអាមេរិកអនុម័តច្បាប់ស្តីពីទីក្រុងហុងកុង

18

ចិន៖ ប្រទេសចិនបានគំរាមសងសឹកប្រសិនបើសភាសហរដ្ឋអាមេរិកអនុម័តច្បាប់ដែលនឹងតម្រូវឱ្យមានការពិនិត្យឡើងវិញប្រចាំឆ្នាំថាតើទីក្រុងហុងកុងមានស្វ័យភាពគ្រប់គ្រាន់ចេញពីទីក្រុងប៉េកាំងដែរឬទេ ដើម្បីយកជាមូលដ្ឋានសម្រាប់ចរចាស្ថានភាពពាណិជ្ជកម្មពិសេសរបស់ខ្លួន ។

ក្រសួងការបរទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាប្រទេសចិននឹងចាត់វិធានការរឹងមាំប្រសិនបើច្បាប់នេះត្រូវបានអនុម័ត។ ច្បាប់សិទ្ធិមនុស្សនិងប្រជាធិបតេយ្យរបស់ហុងកុងគឺជាវិធានការណ៍មួយក្នុងចំណោមវិធានការណ៍ចំនួនបួនដែលត្រូវបានអនុម័តដោយសភាសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារដោយសំឡេងគាំទ្រជាឯកច្ឆន្ទ។

ច្បាប់នេះនឹងដាក់ទណ្ឌកម្មប្រឆាំងនឹងមន្រ្តីណាដែលទទួលខុសត្រូវចំពោះការធ្វើឱ្យប៉ះពាល់ដល់សេរីភាពមូលដ្ឋាននិងស្វ័យភាពរបស់ទីក្រុងហុងកុង។

អត្ថបទ ឆាយ វីកាល
ប្រភព ប្លូមប៊ឺច (១៦.១០.១៩)

អត្ថបទដែលជាប់ទាក់ទង