ប្រទេសអ៊ីរ៉ង់បន្ថយការប្តេជ្ញាចិត្តមួយចំនួនទៀតបើសិនជាមិនទទួលបានផលប្រយោជន៍

60

អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់បាននិយាយថា ខ្លួននឹងកាត់បន្ថយការប្តេជា្ញចិត្តមួយចំនួនទៀត ដែលប្រទេសអ៊ីរ៉ង់បានសន្យា ជាមួយបរទេសទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរ បើសិនជាភាគីនៃកិច្ចព្រមព្រៀងកម្មវិធីនុយក្លេអ៊ែរផ្សេងទៀត មិនបានជួយប្រទេសអ៊ីរ៉ង់ឲ្យទទួលបាននូវអត្ថប្រយោជន៍សេដ្ឋកិច្ចពីកិច្ចព្រមព្រៀងនោះ ។

នាយសេនាធិការកងទ័ពរបស់ប្រទេសអ៊ីរ៉ង់ បានថ្លែងបែបនេះ កាលពីថ្ងៃព្រហស្បតិ៍ ដោយក្នុងនោះ គាត់បាននិយាយសំដៅទៅរក ភាពអសកម្មរបស់ប្រទេសមួយចំនួននៅទ្វីបអ៊ឺរ៉ុប ដែលមិនបានបំពេញតាមកាតព្វកិច្ចដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនោះ ។

នាយសេនាធិការកងទ័ពរបស់ប្រទេសអ៊ីរ៉ង់ បានបញ្ជាក់ថា បើសិនជាទ្វីបអ៊ឺរ៉ុបមិនបានបំពេញតាមការសន្យារបស់ខ្លួន ទេ ប្រទេសអ៊ីរ៉ង់នឹងចាត់វិធានការជាលើកទីបួន នៅពេលវេលាមួយសមស្រប ។

អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួ (១៨.១០.១៩)

អត្ថបទដែលជាប់ទាក់ទង