សម្តេចតេជោ ប្រកាសថា ដរាបណាគណបក្សប្រជាជនកម្ពុជា ដឹកនាំរាជរដ្ឋាភិបាល គឺមិនយកពន្ធលើដីកសិកម្ម និងប្រាក់បៀវត្សរ៍អប្បបរមានោះទេ

120

វិទ្យុជាតិកម្ពុជា៖ ដោយ លោកស្រីផន វាសនា៖

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា ដរាបណាគណបក្សប្រជាជនកម្ពុជា ដឹកនាំរាជរដ្ឋាភិបាល គឺមិនយកពន្ធលើប្រាក់បៀវត្សរ៍ សំរាប់មន្រ្តីរាជការ និងកម្មករ និយោជិត ដែលស្ថិតនៅក្នុងកំរិតអប្បបរមាជារៀងរហូត។ក្នុងឱកាសដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នៅថ្ងៃទី២៥ ខែតុលានេះ សម្តេចតេជោ ក៏បានបញ្ជាក់ថា ជាមួយគ្នានេះ គោលនយោបាយ មិនយកពន្ធលើដីកសិកម្មរបស់កសិករ បង្កបង្កើនផលជា លក្ខណៈគ្រួសារ ដែលគណបក្សប្រជាជនកម្ពុជាបាននឹងកំពុងអនុវត្តតាំងពីមុនមកដល់បច្ចុប្បន្ននេះ នឹងបន្តអនុវត្តបន្តទៀត។
សម្តេចតេជោ បានបញ្ជាក់ថា សំរាប់ឆ្នាំ២០២០ គិតចាប់ពីខែមេសា តទៅ ប្រាក់បៀវត្សរ៍ អប្បបរិមាសំរាប់មន្រ្តីរាជការស៊ីវិល គ្រោងនឹងឡើងដល់១១៧២៥០០រៀល សំរាប់គ្រូបង្រៀន និងគ្រូពេទ្យឡើងដល់១២៧២៥០០រៀល សំរាប់នគរបាលជាតិឡើងដល់ដល់១២៥៦៩៧៧រៀល និងយោធិនថ្នាក់ពលទោស ១១៨១៥០០រៀល។

អត្ថបទដែលជាប់ទាក់ទង