ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសបន្តមិនយកភាគលាភប្រាក់ចំណេញពីការធ្វើអាជីវកម្មរបស់អគ្គីសនីកម្ពុជារយៈពេល៥ឆ្នាំបន្តទៀត

135

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ស្រី​ ផន​ វាសនា​៖

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ភូមិចំនួន៩២%នៃភូមិសរុបទូទាំងប្រទេសចំនួន ១៤១៦៨ភូមិ បានទទួលអគ្គីសនីមានតំលៃសមរម្យពីបណ្តាញជាតិរួចហើយ។ដូច្នេះ ដើម្បីជំរុញឲ្យគ្រប់ភូមិទាំងអស់នៅក្នុងប្រទេស ទទួលបានតំលៃអគ្គីសនីដូចគ្នា សម្តេចតេជោ បានសំរេចកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ បន្តមិនយកភាគលាភប្រាក់ចំណេញពីការធ្វើអាជីវកម្មរបស់អគ្គីសនីកម្ពុជារយៈពេល៥ឆ្នាំបន្តទៀត គិតចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០២៥ ដោយចាត់ទុកថា ជាការវិនិយោគបន្ថែមរបស់រដ្ឋ ដើម្បីពង្រីកបណ្តាញអគ្គីសនីទៅតំបន់ជន បទ ជាពិសេសតំបន់ដែលប្រជាពលរដ្ឋមិនទាន់មានអគ្គីសនីផ្ទាល់ពីបណ្តាញជាតិ។ក្នុងឱកាសដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នៅថ្ងៃទី២៥ ខែតុលានេះ សម្តេចតេជោ បានបញ្ជាក់ថា ការសំរេចបែបនេះ ដោយសារការមិនយកភាគលាភ រយៈពេល៥ឆ្នាំកន្លងមក បានជួយបង្កើតទុនវិនិយោគឲ្យអគ្គីសនីកម្ពុជា មានលទ្ធភាពពង្រីក បណ្តាញអគ្គី សនី របស់ខ្លួនទៅដល់ប្រជាជនតំបន់ជនបទ គួរជាទីមោទនៈ។

អត្ថបទដែលជាប់ទាក់ទង