រដ្ឋកាលីហ្វ័រញ៉ាប្រកាសស្ថិតក្នុងភាពអាសន្ននៅពេលភ្លើងឆេះព្រៃរីករាលដាល

150

អាមេរិក៖ អភិបាលរដ្ឋកាលីហ្វ័រញ៉ា ក្នុងប្រទេសអាមេរិក បានប្រកាសអាសន្នទូទាំងរដ្ឋកាលពីថ្ងៃអាទិត្យដោយសារភ្លើងឆេះព្រៃដែលបណ្តាលឲ្យមានខ្យល់បក់យ៉ាងខ្លាំង    បង្ខំឱ្យមានការជម្លៀសពលរដ្ឋចេញទៅកាន់ទីសុវត្ថភាព និងការដាច់ចរន្តអគ្គិសនីដ៏ធំមួយ ដែលគំរាមកំហែងដល់ទីក្រុងទេសចរណ៍ក្នុងតំបន់ស្រាសូណូម៉ាដែលល្បីល្បាញរបស់រដ្ឋនេះ ។

ភ្លើងឆេះព្រៃនៅភាគខាងជើងនៃសាន់ហ្វ្រាន់ស៊ីស្កូបានរាលដាលដល់ ១២.០០០ ហិកតាក្នុងពេលតែមួយយប់។

ភ្លើងឆេះព្រៃដ៏ធំបំផុតរាលដាលពាសពេញរដ្ឋដោយបានបំផ្លាញផ្ទះសម្បែងរាប់សិបកន្លែងនិងកន្លែងស្តុកស្រាដែលក្នុងនោះមានទីតំាងផលិតស្រាដ៏ល្បីឈ្មោះសូដារ៉ុកវីនណឺរី ដែលត្រូវបានសាងសង់ក្នុងឆ្នាំ ១៨៦៩ ផងដែរ។

អត្ថបទ ឆាយ​វីកាល

ប្រភព រ៉យតឺរ (២៨.១០.១៩)

អត្ថបទដែលជាប់ទាក់ទង