អាមេរិកនឹងផ្អាកការអនុគ្រោះពាណិជ្ជកម្មពិសេសសម្រាប់ ឧស្សាហកម្មគ្រឿងសមុទ្រថៃ

182

វិទ្យុជាតិកម្ពុជា៖ដោយ ភួង ឈុនលាង៖


លោក ដូណាល់ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងផ្អាកការអនុគ្រោះចំពោះឧស្សាហកម្មគ្រឿងសមុទ្រថៃដែលនាំចូលសហរដ្ឋអាមេរិកដោយសារតែប្រទេសថៃបរាជ័យក្នុងការលើកកម្ពស់សិទ្ធរបស់កម្មករដែលបម្រើការក្នុងវិស័យនេះ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Aisa កាលពីសប្តាហ៍កន្លងទៅ។
បើតាមការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកបានឲ្យដឹងថា រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងផ្អាកការអនុគ្រោះពាណិជ្ជកម្មពិសេសសម្រាប់ឧស្សាហកម្មគ្រឿង សមុទ្រថៃដែលមានតម្លៃជាង ១.៣ ពាន់លានដុល្លារ ហើយវានឹងត្រូវចូលជាធរមាននៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ដោយសារតែប្រទេសថៃមិនអាចដោះស្រាយបញ្ហាបាននូវសិទ្ធកម្មករ នៅក្នុងឧស្សាហកម្មគ្រឿងសមទ្រ និងការដឹកជញ្ជូន។
សូមបញ្ជាក់ថាថៃគឺជាប្រទេសធំទី៣ ខាងនាំចេញគ្រឿងសមុទ្រនៅលើពិភពលោកតែប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់មានកេរ្ត៍ឈ្មោះមិនល្អ និងរងផលប៉ះពាល់យ៉ាងខ្លាំងពីការដាក់ទណ្ឌកម្មមួយចំនួនពីបណ្ដាប្រទេស លោកខាងលិច ដោយសារតែមានការចោទប្រកាន់ពីការំលោភបំពានសិទ្ធិកម្មករនេសាទសមុទ្រ ការជួញដូរមនុស្ស និងប្រើ មនុស្សដូចជាទាសករជាដើម។
ប្រភព៖ សារព័ត៌មាន Channel News Aisa

អត្ថបទដែលជាប់ទាក់ទង