ភ្លើងឆេះព្រៃកំពុងរាលដាលខ្លាំងនៅរដ្ឋកាលីហ្វរញ៉ាសហរដ្ឋអាមេរិក

200

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង៖


ខណៈភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅ បាននឹងកំពុងកើតមានឡើងជាច្រើនកន្លែងនៅភាគនិរតីនៃរដ្ឋកាលីហ្វរញ៉ា ហើយពេលនេះត្រូវបានដាក់នៅក្នុងគ្រោះអាសន្ន។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia កាលពីព្រឹកថ្ងៃចន្ទទី២៨ ខែតុលា ឆ្នាំ២០១៩។
អភិបាលរដ្ឋកាលីហ្វ័រញ៉ាបានប្រកាសអាសន្នទូទាំងរដ្ឋកាលីហ្វរញ៉ាកាលពីថ្ងៃអាទិត្យថាគ្រោះអគ្គិភ័យដែលមានខ្យល់បក់ខ្លាំង បង្កឲ្យមានការដាច់ចរន្តអគ្គិសនី និងបង្ខំឱ្យមានការជម្លៀសប្រជាជនចេញពីតបន់ផលិត ស្រាសូណូម៉ា (Sonoma)ដែលល្បីល្បាញជាងគេរបស់រដ្ឋមួយនេះ។
អាជ្ញាធរពន្លត់អគ្គិភ័យបាននិយាយថាភ្លើងឆេះព្រៃឈ្មោះ ឃីនខេដ (Kincade Fire) ដែលស្ថិតនៅភាគខាងជើងទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ បាននិងកំពុងឆាបឆេះ និងរាលដាលដល់ផ្ទៃដីទំហំ ១២,០០០ហិកតានាចុងមុនសប្តាហ៍នេះ។
សូមបញ្ជាក់ថា ស្ថិតក្រោមការប្រកាសអាសន្ននេះដែរ អាជ្ញាធរត្រៀមជម្លៀសមនុស្ស ១៨០,០០០នាក់នៅកាលីហ្វរញ៉ា ខណៈភ្នាក់ងារពន្លត់អគ្គីភ័យអាមេរិកប្រមាណ៣,០០០នាក់កំពុងពន្លត់ភ្លើងឆេះព្រៃដ៏ធំនេះ។
ប្រភព៖ សារព័ត៌មាន Channel News Asia

អត្ថបទដែលជាប់ទាក់ទង